VOV WorldVOV World
ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ
13/04/2026 09:28
[VOVWORLD] -   ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ បានបិទ​បញ្ចប់ប្រកប​ដោយជោគជ័យ។ រដ្ឋសភាបានផ្តោតលើបញ្ហាកម្មាភិបាល។
ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ
13.4--FM sang--1-Dot 1_2.jpg រដ្ឋសភាបានបញ្ចប់របៀបវារៈសម្រាប់ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១។ រូបថត៖ រដ្ឋសភា គួរ​ឲ្យ​កត់សម្គាត់ថា រដ្ឋសភាបានបោះឆ្នោតជ្រើសតាំង​លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានីតិកាលទី ១៥ ឲ្យ​បន្តកាន់​តំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៦; លោក តូ ឡឹម អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តវៀតណាម ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១; និងលោក ឡេ មិញហ៊ឹង​ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ត្រូវបានជ្រើស​តាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។ ដំណាក់កាលទី ២ នៃសម័យ​ប្រជុំលើកទី១ រដ្ឋសភានីតិកាលទី ១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែមេសា៕
TAG
VOV/VOVWORLD/រដ្ឋសភានីតិកាលទី ១៦/បិទ​បញ្ចប់ប្រកបដោយជោគជ័យ/វៀតណាម​​/សេដ្ឋកិច្ច​សង្គម​

More