ដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាមបានទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈមតិចិន។
20/06/2013 11:34
VOV-ដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋ វៀតណាមលោក Truong Tan Sang បានទាក់ទាញ ការយកចិត្តទុកដាក់របស់សាធារណៈមតិចិន។

ដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាមបានទាក់ទាញការយកចិត្តទុកដាក់របស់ សាធារណៈមតិចិន។ (vov.vn) VOV-ដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទាក់ទាញការយកចិត្តទុកដាក់របស់សាធារណៈមតិចិន។ នាថ្ងៃទី ២០មិថុនា បណ្ដាកាសែតធំៗរបស់ចិនសុទ្ធតែបានចុះផ្សាយរូបថតអំពីពិធីទទួល ជាផ្លូវការប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នៅមហាសាលប្រជុំប្រជាជនប៉េកាំងក៏ដូចជារូបភាពនិងខ្លឹមសារនៃជំនួបចរចាររវាងប្រធានរដ្ឋនៃ ប្រទេសទាំងពីរ។ កាសែតប្រជាជន ជាស្ថាប័នឃោសនារបស់បក្សកុម្មុយនីស្ត ចិនបានចុះផ្សាយអត្ថបទសរសេរដកស្រង់ពាក្យរបស់លោកប្រធានរដ្ឋ Xi Jinping បានឲ្យដឹងថា ចិននិងវៀតណាមសុទ្ធតែជាអ្នកជិតខាងភូមិផងសំខាន់និងកិច្ចសហប្រតិបត្តិការដៃគូរសំខាន់របស់គ្នា។ ក្នុងដំណើរការជាង៦០ឆ្នាំនៃទំនាក់ ទំនងនៃប្រទេសទាំងពីរបានបន្សល់ទុកប្រការសំខាន់មួយថា ទោះបីជួបនឹង បញ្ហានិងការលំបាកណាក៏ដោយភាគីទាំងពីរត្រូវប្តេជ្ញាឈានទៅមុខតាម គោលមាគ៌ាសហប្រតិបត្តិការមិត្តភាព។ ទំព័វ៉ែបរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ក្នុងបរិយាកាសមិត្តភាពស្មោះត្រង់ អ្នកប្រមុខរដ្ឋទាំងពីររូប វៀតណាម-ចិនបានផ្លាស់ប្តូរមតិនិងទទួលបានការយល់ដឹងរួមអំពីការធ្វើឲ្យស៊ី ជម្រៅថែមទៀតទំនាក់ទំនងសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាមចិនក្នុងសម័យកាលថ្មី។ នោះគឺរក្សាការជួបប្រាស្រ័យជាន់ខ្ពស់បង្កើន ការបញ្ជាណែនាំចំពោះបណ្ដាបញ្ហាធំៗក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញ ការជួបប្រាស្រ័យរវាងបក្សទាំងពីរ។ ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានសកម្ម អនុវត្តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ដំណាក់កាល២០១២-២០១៦ ជំរុញពាណិជ្ជកម្មទ្វេភាគីមានកំណើនតុល្យភាព ស្ថិរភាពខំប្រឹងប្រែងដល់ឆ្នាំ២០១៥នាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន ៦ម៉ឺនលានដុល្លារអាមេរិក៕
Related






