ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកនឹងធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ
16/05/2016 10:37
(VOV)_ប្រធានាធីបតីអាមេរិក លោក Barack Obama នឹងមានដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ឧសភា ខាងមុខនេះ។ ឆ្លើយសំនួររបស់អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកនឹងធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅថែមទៀត (VOV)_ប្រធានាធីបតីអាមេរិក លោក Barack Obama នឹងមានដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ឧសភា ខាងមុខនេះ។ ឆ្លើយសំនួររបស់អ្នក យកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅអាមេរិក ស្ដីអំពីដំណើរទស្សនកិច្ចនៅ វៀតណាម នាពេលខាងមុខនេះ របស់ប្រធានាធិបតីអាមេរិក ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក Pham Quang Vinh បានអោយដឹងថា៖ ទំនាក់ទំនងវៀតណាម និងអាមេរិក បានអភិវឌ្ឍន៍លើគ្រប់វិស័យ មាននយោបាយ សន្តិសុខ ការពារជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ និងជំនួបប្រាស្រ័យប្រជាជន។ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានអោយដឹងថា៖ “ ប្រទេសទាំងពីរមានសក្ដានុភាពសហប្រតិបត្តិការជាច្រើន។ ខ្ញុំចាត់ទុកថា៖ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។ ដំណើរ ទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងបង្កើត កម្លាំងចលករ សំរាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអប់រំ។” ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក Pham Quang Vinh ក៏បានអោយដឹង ថា៖ ក្រៅពីបញ្ហាទ្វេភាគីនេះ ថ្នាក់ដឹកនាំវៀតណាម និងប្រធានាធិបតីអាមេរិក នឹង ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូច គ្នា ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត៕
Related






