VOV WorldVOV World
តំបន់សេដ្ឋកិច្ចស្នូល Bac Bo តភ្ជាប់និងសហប្រតិបត្តិការជាមួយគ្នាដើម្បីអភិវឌ្ឍន៍
28/12/2016 09:57
(VOV)_នារសៀលថ្ងៃទី២៧ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទ អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចស្នូល BacBo២០១៦។ តំបន់សេដ្ឋកិច្ចស្នូល Bac Bo​​រួមមានខេត្តនិងទីក្រុងចំនួន៧ រួមមាន៖ ហាណូយ Hai Phong, Quang Ninh, Hai Duong, Hung Yen , Vinh Phuc និង Bac Ninh។ នៅទីនេះ
តំបន់សេដ្ឋកិច្ចស្នូល Bac Bo តភ្ជាប់និងសហប្រតិបត្តិការជាមួយគ្នាដើម្បីអភិវឌ្ឍន៍
តំបន់សេដ្ឋកិច្ចស្នូល Bac Bo តភ្ជាប់និងសហប្រតិបត្តិការជាមួយគ្នាដើម្បីអភិវឌ្ឍន៍ (VOV)_នារសៀលថ្ងៃទី២៧ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទ អភិ វឌ្ឍន៍តំបន់សេដ្ឋកិច្ចស្នូល BacBo២០១៦។ តំបន់សេដ្ឋកិច្ចស្នូល Bac Bo​​រួមមានខេត្ត និងទីក្រុងចំនួន៧ រួមមាន៖ ហាណូយ Hai Phong, Quang Ninh, Hai Duong, Hung Yen  , Vinh Phuc និង Bac Ninh។ នៅទីនេះ លេខាធិការ​គណៈកម្មាធិការ​បក្សទីក្រុងហា ណូយលោក Hoang Trung Hai បានអោយ​ដឹង​ថា៖ នាពេលកន្លងទៅ រដ្ឋធានីហាណូយ  និងគ្រប់ខេត្តក្រុងនៅក្នុងតំបន់បានបង្កើនសកម្មភាពតភ្ជាប់ សហប្រតិបត្តិការ  ហើយទទួលបានលទ្ធផលជាក់ស្ដែងមួយ​ចំនួន ដូចជា៖ការវិនិយោគពាណិជ្ជកម្ម  ឧស្សាហកម្ម កសិកម្ម សុខាភិបាល ​រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅតំបន់ និមួយៗ រួមចំណែកចូលក្នុង​សមិទ្ធិផលរួមរបស់ប្រទេសជាតិ។           នៅទីនេះ ដំណាងក្រសួង ស្ថាប័ននិងតំបន់មួយចំនួន បានចាត់ទុកថា៖​ ត្រូវ បង្កើនការតភ្ជាប់តំបន់ កែលំអបរិយាកាសអាជីវកម្ម បន្តជំរុញខ្លាំងការទាក់ទាញ ទុនវិនិយោគពីបរទេស(FDI)អោយសមស្របជាមួយដំណើការ​ធ្វើ​សមាហរណកម្ម៕