VOV WorldVOV World
តន្ត្រីករ Pho Duc Phuong ទទួលមរណភាពក្នុងវ័យអាយុ ៧៦ ឆ្នាំ
20/09/2020 11:07
(VOVWORLD) - ជាមួយនឹងការរួមចំណែកដល់តន្ត្រីវៀតណាម នៅឆ្នាំ ២០០១ តន្ត្រីករ Pho Duc Phuong បានទទួលរង្វាន់ថ្នាក់ជាតិ ផ្នែកអក្សរសាស្ត្រនិងសិល្បៈ។
តន្ត្រីករ Pho Duc Phuong ទទួលមរណភាពក្នុងវ័យអាយុ ៧៦ ឆ្នាំ
 តន្ត្រីករ Pho Duc Phuong តន្ត្រីករ Pho Duc Phuong ដែលជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះជាច្រើន បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ដោយសារជំងឺមហារីក។ លោកទទួលមរណភាពក្នុងវ័យអាយុ ៧៦ ឆ្នាំ។ លោក Phuong កើតនៅឆ្នាំ ១៩៤៤ នៅខេត្ត Hung Yen ភាគខាងជើងវៀតណាម។ លោកត្រូវបានគេស្គាល់ជាទូទៅថាជាអ្នកនិពន្ធដ៏លេចធ្លោម្នាក់នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។ តន្ត្រីករ Pho Duc Phuong ធ្លាប់ជាអតីតនាយកមជ្ឈមណ្ឌលវៀតណាមសម្រាប់ការការពារកម្មសិទ្ធិតន្ត្រី។ ជាមួយនឹងការរួមចំណែកដល់តន្ត្រីវៀតណាម នៅឆ្នាំ ២០០១ តន្ត្រីករ Pho Duc Phuong បានទទួលរង្វាន់ថ្នាក់ជាតិ ផ្នែកអក្សរសាស្ត្រនិងសិល្បៈ៕