VOV WorldVOV World
ត្រូវលើកទឹកចិត្កប្រជាជនឈានទៅមុខកាត់បន្ថយភាពក្រីក្រ
16/01/2015 10:20
(VOV)_​ ​ត្រូវលើកទឹកចិត្កប្រជាជនឈានឡើងក្នុងកាត់បន្ថយភាព​ក្រីក្រ។ ​នេះគឺជាខ្លឹមសារបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក Vu Van Ninh
ត្រូវលើកទឹកចិត្កប្រជាជនឈានទៅមុខកាត់បន្ថយភាពក្រីក្រ
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh (VOV)_​ ​ត្រូវលើកទឹកចិត្កប្រជាជនឈានឡើងក្នុងកាត់បន្ថយភាព​ក្រីក្រ។ ​នេះ គឺជាខ្លឹមសារបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក Vu Van Ninh និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំ​មជ្ឈឹម​អំពីការងារកាត់បន្ថយភាពក្រីក្រ ចីរភាព នៅក្នុងសន្និសីទពិភាក្សាអំពីការលាត​ត្រដាងអនុវត្តភារកិច្ចឆ្នាំ ២០១៥ នា ព្រឹកថ្ងៃទី១៦ មករា នៅទីក្រុងហាណូយ។           លោក Vu Van Ninh បានលើកច្បាស់ថា៖ ទោះបីជាក្នុងរយៈពេល​កន្លង​ទៅ ​ ការ​ងារ​កាត់បន្ថយភាពក្រីក្រគិតជាមធ្យម ក្នុងទូទាំង​ប្រទេសបាន​ថយចុះ​២% តំបន់ ស្រុកព្រៃភ្នំលំបាកថយចុះក្រោម​៥%ក្នុង១ឆ្នាំ​ ហួស​គោលដៅ​ដែលបានដាកចេញ  ប៉ុន្តែអត្រាគ្រួសារក្រីក្រនៅខ្ពស់។ ដូច្នេះ ក្នុងឆ្នាំ ២០១៥ ត្រូវពិនិត្យមើលឡើងវិញ គ្រប់យន្តការ គោលនយោបាយ ស្ដីពីការកាត់បន្ថយភាពក្រីក្រចីរភាព ដើម្បីអនុវត្ត គោលដៅកាត់បន្ថយភាព​ក្រីក្រក្នុងប្រទេស​ទាំងមូល​ ពី១ដល់១,៥% ក្នុង១ឆ្នាំ ។ ការ កាត់បន្ថយភាពក្រីក្រក្នុងរយៈពេលខាងមុខនេះ ត្រូវអនុវត្តតាមរបៀបពហុទិស ដើម្បី លើកទឹកចិត្តប្រជាជនឈានទៅមុខ។