ត្រូវអនុវត្តរាល់វិធានការដើម្បីអង្គភាពអាជីវកម្មស្ថិរភាពផលិតកម្ម
23/05/2014 07:51
(VOVworld) – នេះគឺជាការប្តេជ្ញារបស់រដ្ឋាភិបាលវៀតណាម ដែលកំពុងលាតត្រដាងអនុវត្តរាល់វិធានការដើម្បីជួយឧបត្ថម្ភ បណ្តាអង្គភាពអាជីវកម្មដែលត្រូវបានខូចខាតដោយអំពើរំលោភ ច្បាប់ក្នុងវគ្គដង្ហែរក្បួននាពេលកន្លងទៅនេះនៅខេត្ត Binh Duong និងខេត្ត Dong Nai ភាគ ខាងត្បូងវៀតណាម។

ត្រូវអនុវត្តរាល់វិធានការដើម្បីអង្គភាពអាជីវកម្មស្ថិរភាពផលិតកម្ម។ (Image: Vietnam+) (VOVworld) – ត្រូវអនុវត្តរាល់វិធានការដើម្បីអង្គភាពអាជីវកម្មស្ថិរភាពផលិតកម្ម។ នេះគឺជាការប្តេជ្ញារបស់រដ្ឋាភិបាលវៀតណាមដែលកំពុងលាតត្រដាងអនុវត្តរាល់ វិធានការដើម្បីជួយឧបត្ថម្ភបណ្តាអង្គភាពអាជីវកម្មដែលត្រូវបានខូចខាតដោយ អំពើរំលោភ ច្បាប់ក្នុងវគ្គដង្ហែរក្បួននាពេលកន្លងទៅនេះនៅខេត្ត Binh Duong និង ខេត្ត Dong Nai ភាគ ខាងត្បូងវៀតណាម។នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានស្នើឲ្យ ក្រសួងហិរញ្ញវត្ថុណែនាំអង្គភាពអាជីវកម្មរៀបចំបញ្ជីរាយនាមសម្ភារៈដែលរង ការខូចខាតក្នុងក្របខ័ណ្ឌការធានារ៉ាប់រងកំណត់តំលៃខូចខាតដើម្បីសងតាម បែបទដោយស្រួលបំផុត។ ក្រសួងហិរញ្ញវត្ថុក៏បានបញ្ជាស្ថាប័នពន្ធនិងគយ ពន្យាពេលការបង់ពន្ធសមស្របនឹងស្ថានភាពខូចខាត (ពេលវាលា ពន្យាពេល អតិបរិមាគឺ ២ ឆ្នាំ)។ បណ្ដាស្ថាប័នគយត្រូវកាត់បន្ថយឬលើកលែងពន្ធនាំចូល ចំពោះមុខទំនិញដែលរងការខូចខាត។ អង្គភាពអាជីវកម្មដែលត្រូវបានខូចខាត ក៏ត្រូវបានកាត់បន្ថយ ៣០% នៃពន្ធប្រើប្រាស់ទំនិញពិសេសក្នុងឆ្នាំ ២០១៤។ ទន្ទឹមនឹង នោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក៏បានស្នើឲ្យគណៈកម្មាធិការប្រជាជន នៅខេត្តទីក្រុងអនុវត្តការកាត់បន្ថយនិងលើកលែងពន្ធដីធ្លីចំពោះអង្គភាពអាជីវកម្ម ដែលរងខូចខាត ផងដែរ៕
Related






