VOV WorldVOV World
ត្រូវរួមដៃកសាងសង្គមសិក្សា លើកទឹកចិត្តអ្នកពូកែ
22/09/2016 09:15
(VOV)_នាយប់ថ្ងៃទី២១កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម ​លោក​ ​Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹក​ខួបអនុស្សាវរីយ៍​ លើក​ទី​២០​ទិវា​បង្កើតសមាគមលើកទឹកចិត្តការសិក្សា​រៀនសូត្រ​វៀតណាម។ ថ្លែងមតិនៅទីនេះ ​​ លោក Nguyen Xuan Phuc វាយតំលៃខ្ពស់មូលនិធិបាន​ប្រគល់ជូនអាហា​រូបករណ៍ជាប្រចាំឆ្នាំ
ត្រូវរួមដៃកសាងសង្គមសិក្សា លើកទឹកចិត្តអ្នកពូកែ
ត្រូវរួមដៃកសាងសង្គមសិក្សា លើកទឹកចិត្តអ្នកពូកែ           (VOV)_នាយប់ថ្ងៃទី២១កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម  ​លោក​ ​Nguyen Xuan  Phuc បានអញ្ជើញចូលរួមពិធីរំលឹក​ខួបអនុស្សាវរីយ៍​ លើក​ទី​២០ ​ទិវា​បង្កើតសមាគមលើកទឹកចិត្តការសិក្សា​រៀនសូត្រ​វៀតណាម។ ថ្លែងមតិនៅទីនេះ ​​  លោក Nguyen Xuan Phuc វាយតំលៃខ្ពស់មូលនិធិបាន​ប្រគល់ជូនអាហា​រូបករណ៍ជា ប្រចាំឆ្នាំ សំរាប់​សិស្សានុសិស្សក្រីក្រចំនួនរាប់លាននាក់ ​កូនចៅរបស់គ្រួសារគោលន យោបាយ យុទ្ធជនពិការនិងយុទ្ធជនពលី សិស្សានុសិស្សនៅតំបន់ឆ្ងាយដាច់ស្រយាល  ជួយឧបត្ថម្ភគ្រូបង្រៀន រួមចំណែកសំខាន់ក្នុងការងារ​សង្គមភាវូបនីយកម្មអប់រំ និង​ សមភាពសង្គម ស្ដីអំពីការសិក្សារៀនសូត្រ។ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖           “ នាពេលខាងមុខនេះ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ​ និង​អង្គការនយោបាយសង្គម ត្រូវរួមសហការជិតស្និទ្ធិជាមួយគ្នា បង្កលក្ខណះងាយ ស្រួលសំរាប់សមាគមលើកទឹកចិត្តការសិក្សារៀនសូត្រវៀតណាម បំពេញការងារប្រ កប​ដោយល្អប្រសើរជាង តាមទស្សនះ គោលមាគា៍របស់បក្ស រដ្ឋ ជំរុញខ្លាំងចលនា សិក្សារៀនសូត្រអស់មួយជីវិត ក្នុងគ្រួសារ ត្រកូល និងសហគមន៍ប្រជាជន៕ ”