តុលាកាកំពូលស៊ុយអែតច្រានចោលការបណ្តឹងឧទ្ធរណ៍របស់ស្ថាបនិកWikiLeaks
12/05/2015 06:56
(VOVworld)-នាថ្ងៃទី១១ឧសភា តុលាកាកំពូលស៊ុយ អែតច្រានចោលការបណ្តឹងឧទ្ធរណ៍របស់ស្ថាបនិក ទំព័រវែបWikiLeaksលោក Julian Assange

ស្ថាបនិកទំព័រវែបWikiLeaksលោក Julian Assange (រូបថតៈ AP) (VOVworld)-នាថ្ងៃទី១១ឧសភា តុលាកាកំពូលស៊ុយអែតច្រានចោលការបណ្តឹង ឧទ្ធរណ៍របស់ស្ថាបនិកទំព័រវែបWikiLeaksលោក Julian Assange ទាក់ទិនដល់ការ ចាប់ឃុំខ្លួនលោក ដោយការចោទប្រកាន់ថារំលោភបំពានផ្លូវភេទ។ សេចក្តីជូន ដំណឹងរបស់តុលាការកំពូលស៊ុយអែតបានលើកច្បាស់ថា គ្មានមូលហេតុដើម្បី លុបចោលដីកាចាប់ខ្លួនមុខសញ្ញានេះទេ ក្នុងកាលៈទេសៈដែលអ្នកសង្កេតការ កំពុង ខំប្រឹងប្រែងយកចំលើយរបស់ លោក Julian Assange នៅក្រុងឡុង (អង់ គ្លេស) ដែលទាក់ទិនដល់ការចោទប្រកាន់ថារំលោភបំពានផ្លូវភេទ។ អាជ្ញាធស៊ុយអែតនាឆ្នាំ២០១០ បានចេញដីការចាប់ខ្លួន Assange បន្ទាប់ពី មាននារីពីរនាក់នៅប្រទេសនេះ ចោទប្រកាន់ថាស្ថាបនិករូបនេះរំលោភបំពានផ្លូវ ភេទ។ នាខែមិថុនា២០១២ លោក Assange បានលាក់ខ្លួននៅស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង បន្ទាប់ពីតុលាការអង់គ្លេសសំណូមពរធ្វើបត្យាប័នលោករូប នេះ ត្រឡប់មកស៊ុយអែតវិញ ហើយស្នាក់នៅទីនោះរហូតដល់សព្វថ្ងៃ៕
Related





