VOV WorldVOV World
តុលាការឧទ្ធរណ៍អាមេរិកបដិសេធការតវ៉ានៃក្រសួងយុត្តធម៌ស្តីពីការស្តារឡើងវិញក្រឹត្យបំរាមជនអន្តោប្រវេសន៍
06/02/2017 06:58
(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ តុលាការឧទ្ធរណ៍សហរដ្ឋ អាមេរិកមួយបាន បដិសេធពាក្យតវ៉ានៃក្រសួងយុត្តិធម៌ អាមេរិកស្តីពីការស្តារឡើងវិញក្រឹត្យបំរាម ជនអន្តោប្រវេសន៍ មកពីប្រទេសឥស្លាមចំនួន ៧ របស់ប្រធានាធិបតី Donald Trump។
តុលាការឧទ្ធរណ៍អាមេរិកបដិសេធការតវ៉ានៃក្រសួងយុត្តធម៌ស្តីពីការស្តារឡើងវិញក្រឹត្យបំរាមជនអន្តោប្រវេសន៍
តុលាការឧទ្ធរណ៍អាមេរិកបដិសេធការតវ៉ានៃក្រសួងយុត្តធម៌ស្តីពីការស្តារឡើងវិញក្រឹត្យបំរាមជនអន្តោប្រវេសន៍ (VNA) (VOVworld) – នាថ្ងៃទី ៥ កុម្ភៈ តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកមួយបាន បដិសេធពាក្យតវ៉ានៃក្រសួងយុត្តិធម៌អាមេរិកស្តីពីការស្តារឡើងវិញក្រឹត្យបំរាម ជនអន្តោប្រវេសន៍មកពីប្រទេសឥស្លាមចំនួន ៧ របស់ប្រធានាធិបតី Donald Trump។ តាមសាលក្រមថ្មីនៃតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកក៏បានស្នើឲ្យ ក្រសួងយុត្តិធម៌អាមេរិកមានយោបល់ឆ្លើយតបនាថ្ងៃទី ៦ កុម្ភៈ អំពីបញ្ហា នេះផងដែរ។ ទង្វើ នេះត្រូវបានចាត់ទុកជាការវាយយ៉ាងខ្លាំងទៅលើប្រធានា ធិបតីអាមេរិក លោក Donald Trump គិតតាំងពីពេលលោកទទួលដំណែងនា ថ្ងៃទី ២០ មករា កន្លងទៅ ។ ឆ្លើយតបនឹងសេចក្តីសម្រេចពោលខាងលើ លោក  Trump បានបដិសេធសាល នេះ ហើយប្រកាសនឹងធ្វើឲ្យផ្លាស់ប្តូរស្ថានភាព បច្ចុប្បន្ន៕