VOV WorldVOV World
UNESCO រួមជាមួយវៀតណាមរំលឹកខួបលើកទី៦៥០ទិវាលាចាកលោករបស់ ឥស្សរជនល្បីឈ្មោះលោក Chu Van An
17/04/2019 08:57
(VOVWORLD) - លោក Chu Van An ត្រូវបានចាត់ទុកជាលោកគ្រូឆ្នើមបំផុតនៃប្រជាជាតិ វៀតណាម ដែលបានលះបង់អស់មួយជីវិតសម្រាប់បុព្វហេតុបង្ហាត់បង្រៀនប្រកប ដោយទស្សនវិជ្ជាអប់រំមនុស្សសាស្ត្រ គ្មានការរើសអើងរវាងអ្នកមាននិងអ្នកក្រីក្រ រៀនសូត្រអស់មួយជីវិតដើម្បីចេះ ដើម្បីធ្វើការនិងរួមវិភាគទានសម្រាប់សង្គម។
UNESCO រួមជាមួយវៀតណាមរំលឹកខួបលើកទី៦៥០ទិវាលាចាកលោករបស់ ឥស្សរជនល្បីឈ្មោះលោក Chu Van An
រូបបដិមារលោកគ្រូ Chu Van An នៅក្នុងមណ្ឌលអក្សរសាស្ត្រ Quoc Tu Giam (រូបថត៖ TTXVN)    នាថ្ងៃទី១៦ ខែមេសា សន្និបាតក្រុមប្រឹក្សាប្រតិបត្តិអង្គការ UNESCO លើក ទី២០៦នៅទីក្រុង ប៉ារីស ប្រទេសបារាំង បានអនុម័តលើបញ្ជីរាយនាមបណ្ដា សំណុំឯកសារដើម្បីស្នើអោយមហាសន្និបាត UNESCO ចេញសេចក្ដីសម្រេចចិត្ត ដោយចូលរួមរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍សំខាន់ៗនិងឥស្សរជនល្បីឈ្មោះនានា ដែលត្រូវបានដាក់ជូនដោយបណ្ដាប្រទេសសមាជិក។ នៅសន្និបាតលើក នេះ សំណុំឯកសាររំលឹកខួបលើកទី៦៥០ទិវាលាចាកលោករបស់ឥស្សរជនល្បី ឈ្មោះលោក Chu Van An រួមជាមួយសំណុំឯកសារផ្សេងចំនួន៤៨ទៀត ត្រូវបាន អនុម័ត។ ដូច្នេះហើយ UNESCO នឹងរួមជាមួយវៀតណាមរំលឹកខួបលើកទី៦៥០ ទិវាលាចាកលោករបស់ឥស្សរជនល្បីឈ្មោះលោក Chu Van An (ឆ្នាំ១២៩២-ឆ្នាំ១៣៧០) នាឆ្នាំ២០២០។         លោក Chu Van An ត្រូវបានចាត់ទុកជាលោកគ្រូឆ្នើមបំផុតនៃប្រជាជាតិ វៀតណាម ដែលបានលះបង់អស់មួយជីវិតសម្រាប់បុព្វហេតុបង្ហាត់បង្រៀនប្រកប ដោយទស្សនវិជ្ជាអប់រំមនុស្សសាស្ត្រ គ្មានការរើសអើងរវាងអ្នកមាននិងអ្នកក្រីក្រ រៀនសូត្រអស់មួយជីវិតដើម្បីចេះ ដើម្បីធ្វើការនិងរួមវិភាគទានសម្រាប់សង្គម។ សតិអារម្មណ៍នោះរបស់លោកមិនត្រឹមតែជះឥទ្ធិពលទៅលើប្រជាជនវៀត ណាមជំនាន់ក្រោយៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិវឌ្ឍន៍តម្លៃមនុស្សសាស្ត្រ នានាក្នុងតំបន់ទៀតផង។ ទស្សនវិជ្ជាអប់រំរបស់លោកបង្កប់នូវតម្លៃដ៏ជឿនលឿននិង ស្និទ្ធស្នាលជាមួយគោលដៅអប់រំនាសព្វថ្ងៃរបស់អង្គការ UNESCO នោះគឺ រៀនដើម្បីចេះ រៀនដើម្បីធ្វើការ រៀនដើម្បីរួមរស់និងរៀនដើម្បីធ្វើជាមនុស្សល្អ។         ការដែល UNESCO រួមជាមួយវៀតណាមរំលឹកខួបលើកទី៦៥០ទិវាលា ចាកលោករបស់លោកគ្រូឆ្នើម Chu Van An បានអះអាងនូវការវាយតម្លៃខ្ពស់រ បស់អន្តរជាតិចំពោះរាល់តម្លៃខាងវប្បធម៌និងអប់រំរបស់វៀតណាម ព្រមទាំងរួម ចំណែកផ្សព្វផ្សាយអំពីសមភាពក្នុងការអប់រំសម្រាប់មនុស្សគ្រប់រូបនិងស្មារតីរៀនសូត្រអស់មួយជីវិតដែល UNESCO កំពុងជំរុញផងដែរ៕

More