VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចសាធារណៈឆែក
25/07/2014 08:30
(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួង ការបរទេសនៃសាធារណៈឆែកលោក Lubomir Zaoralek នាថ្ងៃទី២៤ កក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះ។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចសាធារណៈឆែក
(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណៈ ឆែកលោក Lubomir Zaoralek នាថ្ងៃទី២៤ កក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចជា ផ្លូវការនៅប្រទេសនេះ។ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Pham Binh Minh បាន ជួបសំដែងការគួសមជាមួយឧបនាយករដ្ឋមន្រ្តីឆែកលោក Pavel Belobradek ជួបប្រា ស្រ័យជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឆែកលោក Lubomir Zaoralek និងចុះហត្ថលេ ខាលើអនុស្សរណៈយោគយល់អំពីកិច្ចសហប្រតិបតិ្តការរវាងក្រសួងការបរទេសទាំង ២។លោក Pham Binh Minh នៅមានជំនួបធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងឧស្សហ ពាណិជ្ចកម្មឆែកលោក Jan Mladek ទៅទស្សនាស្ថានទូតវៀតណាម និងជួបមុខ ជាមួយតំណាងសហគមជនវៀតណាមនៅឆែកផងដែ។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសឆែកលោក Lubomir Zaoralek ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់អំពី កិច្ចសហប្រតិបតិ្តការរវាងក្រសួងការបរទេសទាំង២ (រូបថត៖TTXVN) ក្នុងបណ្ដាជំនួបប្រាស្រ័យជាមួយឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីឆែកលោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនង មិត្តភាព ប្រពៃណីនិងសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង២។ឧបនាយក រដ្ឋមន្រ្តីនិងបណ្ដារដ្ឋមន្រ្តីឆែកមានជំនឿថា វៀតណាមជាកត្តាសំខាន់ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ ថែមទាំងអះអាងថាឆែកជានិច្ចកាលចាត់ទុក វៀតណាមជាដៃគូសំខាន់នៅតំបន់អាស៊ីអាគ្នេយ៍។ភាគីទាំង២បានពិភាក្សានិងឯកភាពលើវិធានការជាច្រើនដើម្បីជំរុញទំនាក់ទំនង ទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគឺនយោបាយ សេដ្ឋកិច្ចពាណិជ្ចកម្ម អប់រំ និង សន្តិសុខ យោធា ជាដើម។ អំពីបញ្ហាសមុទ្រខាងកើត រដ្ឋមន្រ្តីក្រសួងការបរទេសឆែកលោក Lubomir Zaoralek បានអះអាងថាឆែកគាំទ្រគោលជំហររបស់វៀតណាម គឺដោះស្រាយបណ្ដាជំលោះ ដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក ដែលបានទទួលស្គាល់សហគមជនវៀតណាម ជាជនជាតិភាគតិចទី១៤របស់ឆែក និងស្នើរឲ្យរដ្ឋាភិបាលឆែកបន្តបង្កលក្ខណៈងាយស្រួលសំរាប់សហគមជនវៀត ណាមរស់នៅ ធ្វើការដោយស្ថិរភាពនៅប្រទេសនេះ៕