VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយទេសាភិបាលខេត្ត Nagasaki របស់ជប៉ុន
01/09/2015 08:50
(VOVworld) - ថ្លែងមតិនៅជំនួបសន្ទនាជាមួយទេសា ភិបាលខេត្ត Nagasaki របស់ជប៉ុន នារសៀលថ្ងៃទី៣១ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី វៀត ណាមលោក Nguyen Xuan Phuc បានអះអាងថា ជប៉ុន ជាដៃគូមួយក្នុង ចំណោមដៃគូយុទ្ធសាស្ត្រសំខាន់ជួរមុខរបស់វៀតណាម។
ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយទេសាភិបាលខេត្ត Nagasaki របស់ជប៉ុន
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ)និងទេសាភិបាលខេត្ត Nagasaki លោក Hodo Nakamura (រូបថត៖VGP) (VOVworld) - ថ្លែងមតិនៅជំនួបសន្ទនាជាមួយទេសាភិបាលខេត្ត Nagasaki របស់ ជប៉ុន នារសៀលថ្ងៃទី៣១ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអះអាងថា ជប៉ុនជាដៃគូមួយក្នុងចំណោម ដៃគូយុទ្ធសាស្ត្រសំខាន់ជួរមុខរបស់វៀតណាម។រដ្ឋាភិបាលវៀតណាមជានិច្ចកាល គោរពការបង្កើននិងបើកទូលាយកិច្ចសហប្រតិបតិ្តការរវាងតំបន់នៃប្រទេសទាំង ពីរ។លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ខេត្ត Nagasaki មានឧត្តមភាពក្នុង វិស័យទេសចរណ៍និងការនេសាទ ហើយនេះក៏ជាវិស័យដែល ត្រូវបានផ្ដល់អាទិ ភាពអភិវឌ្ឍន៍នៃទីក្រុង Da Nang និងខេត្ត Quang Nam ភាគ កណ្ដាលវៀតណាម។ ហេតុនេះហើយ នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវ ប្រមូលផ្ដុំស្រាវជ្រាវ ជំរុញកិច្ចសហប្រតិបតិ្តការថែមទៀត។លោក Nguyen Xuan Phuc មាន គោល បំណងថា ទេសាភិបាលនិងថ្នាក់ដឹកនាំខេត្ត Nagasaki បន្តជំរុញការជួប ប្រាស្រ័យ ប្រជាជន ជួយឧបត្ថម្ភសហគមន៍ជនវៀតណាមកំពុងរស់នៅ រៀនសូត្រ និងធ្វើ ការនៅខេត្ត Nagasaki។រីឯខ្លួនវិញ ទេសាភិបាលខេត្ត Nagasaki លោក Hodo Nakamura មានគោលបំណងថា រដ្ឋាភិបាលបន្តបង្កលក្ខណៈងាយស្រួលសំរាប់ អង្គភាពអាជីវកម្មជប៉ុន ធ្វើអាជីវកម្មនិងវិនិយោគយូរអង្វែងនៅវៀតណាម៕