ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃ សមាគមមិត្តភាពឡាវ-វៀតណាម
16/01/2015 11:04
(VOVworld) - ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈ ប្រតិភូនៃសមាគមមិត្តភាពឡាវ-វៀតណាមដឹកនាំ ដោយលោក Vilayvong Bouddakham លេខាទី១នៃ មជ្ឈឹមសម្ព័ន្ធយុវជន ប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានសមាគមមិត្តភាពឡាវ-វៀតណាម

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)ទទួល ជួបសន្ទនា ជាមួយគណៈប្រតិភូនៃសមាគមមិត្តភាពឡាវ-វៀតណាមដឹកនាំដោយលោក Vilayvong Bouddakham (រូបថត៖vtv) (VOVworld) - នារសៀលថ្ងៃទី១៥ មករា នៅរដ្ឋធានីហាណូយរបស់វៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនា ជាមួយគណៈប្រតិភូនៃសមាគមមិត្តភាពឡាវ-វៀតណាមដឹកនាំដោយលោក Vilayvong Bouddakham លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានសមាគមមិត្តភាពឡាវ-វៀតណាមដែលកំពុងបំពេញទស្សនកិច្ច នៅវៀតណាមនិងចូលរួមសកម្មភាពរំលឹកខួបលើកទី៤០នៃទិវាបង្កើតសមាគម មិត្តភាពវៀតណាម-ឡាវ។នៅជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកច្បាស់ថា សមាគមមិត្តភាពនៃប្រទេសទាំង២ត្រូវសហការយ៉ាង ស្អិតរមួត ក្នុងការលាតត្រដាងអនុវត្តសកម្មភាពនានាក្នុងឆ្នាំ២០១៥ រួមចំណែក ពូនជ្រុំនិងពង្រីកទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីភាពជាពិសេស និងកិច្ច សហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង២។លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថាសមាគមមិត្តភាពនៃប្រទេសទាំង២ បន្តមានសកម្មភាពដ៏ សម្បូរបែបនិងលេចធ្លោ ក្នុងនោះមានការអប់រំជំនាន់វ័យក្មេងអំពីប្រពៃណី សាមគ្គីភាពមិត្តភាពរវាងប្រជាជននៃប្រទេសទាំង២ លើកទឹកចិត្តបណ្ដាតំបន់ ព្រំដែនវៀតណាម-ឡាវ បង្កើនការជួបប្រាស្រ័យមិត្តភាពថែមទៀត៕
Related





