VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair
04/03/2015 09:39
(VOVworld) - លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា អង់គ្លេសជាដៃគូសេដ្ឋកិច្ចជួរមុខរបស់ វៀតណាមក្នុង សហភាពអឺរ៉ុប (EU) ឈរលំដាប់ថ្នាក់ទី១៦ ក្នុងចំ ណោមប្រទេស និងតំបន់ដែនដីទាំង១០១ ដែលមាន គំរោងការណ៍វិនិយោគនៅវៀតណាម។
ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair
(VOVworld) - នៅជំនួបសន្ទនាជាមួយអតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Tony Blair នារសៀលថ្ងៃទី៣ មិនា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Hoang Trung Hai បានសម្ដែងក្ដីសប្បាយរីករាយដោយឃើញថា ទំនាក់ ទំនងសហប្រតិបតិ្តការដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំង២បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធ ភាពលើវិស័យជាច្រើន​ជាពិសេសគឺវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជ កម្ម វិនិយោគ កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍និងអប់រំ។ អង់គ្លេសជាដៃគូសេដ្ឋកិច្ចជួរមុខរបស់ វៀតណាមក្នុងសហភាពអឺរ៉ុប (EU) ឈរលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១០១ដែលមានគំរោងការណ៍វិនិយោគនៅវៀតណាម (រូបថត៖VGP) លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា អង់គ្លេសជាដៃគូសេដ្ឋកិច្ចជួរមុខរបស់ វៀតណាមក្នុងសហភាពអឺរ៉ុប (EU) ឈរលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង១០១ ដែលមានគំរោងការណ៍វិនិយោគនៅវៀតណាម។ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអង់គ្លេសដែល បានផ្ដល់ប្រភព ទុនជំនួយ ODA សំរាប់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ។លោក ឧបនាយករដ្ឋ មន្ត្រី មានគោលបំណងថា អតីតនាយករដ្ឋមន្រ្តីលោក Tony Blair បន្ត គាំទ្រនិង ជួយឧបត្ថម្ភវៀតណាមក្នុងការជិតដិតជាមួយប្រភពទុនឥណទាននានាពី បណ្ដាកាណាល់ពហុភាគី មូលនិធិជួយឧបត្ថម្ភអភិវឌ្ឍន៍អន្តរជាតិ ជាពិសេស គឺក្នុង វិស័យទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ កំណើនបៃតង អប់រំនិង បណ្ដុះបណ្ដាល៕