VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធផ្លូវជាតិលេខ១កំណត់ផ្លូវ Ha Noi – Bac Giang
04/01/2016 07:13
(VOVworld) - នាព្រឹកថ្ងៃទី៣ មករា នៅខេត្ត Bac Giang ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីបើក សម្ពោធ គំរោងការណ៍កែលំអរ លើកកំរិតផ្លូវជាតិ លេខ១ នៅកំណាត់ផ្លូវ Ha Noi – Bac Giang។
ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធផ្លូវជាតិលេខ១កំណត់ផ្លូវ Ha Noi – Bac Giang
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិនៅពិធីនេះ។ (VOVworld) - នាព្រឹកថ្ងៃទី៣ មករា នៅខេត្ត Bac Giang ភាគខាងជើងវៀតណាម បាន ប្រព្រឹត្តទៅពិធីបើកសម្ពោធ គំរោងការណ៍កែលំអរ លើកកំរិតផ្លូវជាតិលេខ១ នៅ កំណាត់ផ្លូវ Ha Noi – Bac Giang។អញ្ជើញចូលរួមពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់ វិនិយោគិន អ្នកម៉ៅការនានាដែលបានសំរេចខ្សែផ្លូវមុននឹងកាលកំណត់ រួមចំណែក បង្កលក្ខណៈងាយស្រួលសំរាប់ការដឹកជញ្ជូនទំនិញ។លោក Nguyen Xuan Phuc បានអះអាងថា ការវិនិយោគតាមរបៀប BOT ដែលរួម ចំណែកទាក់ទាញប្រភព កម្លាំងនានាក្នុងសង្គមដើម្បីអភិវឌ្ឍន៍គមនាគមន៍គឺជា ទិសដៅដ៏ត្រឹមត្រូវ៕