ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បំពេញការងារនៅខេត្ត Ha Tinh
22/05/2014 06:21
(VOV)_នាថ្ងៃទី២១ ឧសភា ក្រុមការងាររដ្ឋាភិបាល ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai បានទៅបំពេញការងារនៅខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម) ដើម្បីពិនិត្យមើលគំរោងការណ៍កំពង់ផែទឹកជ្រៅ Formosa នៃមណ្ឌលសេដ្ឋកិច្ច Vung Ang និងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Tinh ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតដែកស្មិតHung Nghiep Formosa។
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បំពេញការងារនៅខេត្ត Ha Tinh(VOV) (VOV)_នាថ្ងៃទី២១ ឧសភា ក្រុមការងាររដ្ឋាភិបាល ដឹកនាំដោយឧបនាយក រដ្ឋមន្ត្រី លោក Hoang Trung Hai បានទៅបំពេញការងារនៅខេត្ត Ha Tinh (ភាគ កណ្ដាលវៀតណាម) ដើម្បីពិនិត្យមើលគំរោងការណ៍កំពង់ផែទឹកជ្រៅ Formosa នៃមណ្ឌលសេដ្ឋកិច្ច Vung Ang និងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Tinh ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតដែកស្មិតHung Nghiep Formosa។ ឧបនាយក រដ្ឋមន្ត្រី Hoang Trung Hai បានវាយតំលៃខ្ពស់ការដែលរដ្ឋអំណាច និងកងកម្លាំង មានសមត្ថកិច្ច ខេត្ត Ha Tinh បានដោះស្រាយសភាពការណ៍ដ៏ស្មុគ្រស្មាញនៅ ក្នុងមណ្ឌលគំរោងការណ៍ Formosa។ លោក Hoang Trung Hai ក៏បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមបានសន្យាធានាសន្តិសុខ សុវត្ថិភាពអំពីមនុស្សនិងទ្រព្យ សម្បត្តិសំរាប់អង្គភាពអាជីវកម្មបរទេស ក៏ដូចជាក្នុងប្រទេសនិងប្តេជ្ញាចិត្ត អនុវត្ត គ្រប់វិធានការណ៍ដើម្បីមិនទុកអោយសភាពការណ៍ប្រហាក់ប្រហែលនេះកើត មានឡើងជាថ្មីម្តង់ទៀត។ ឧបនាយករដ្ឋមន្ត្រីបានស្នើខេត្ត Ha Tinh រួមសហការ ជាមួយគ្រប់ក្រសួង ស្ថាប័នមជ្ឈឹម ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ចំពោះបណ្ដាអង្គភាពអាជីវកម្ម ពលករនៅក្នុងនិងក្រៅប្រទេសនៅក្នុងតំបន់ បន្តឃោសនា ចលនាប្រជាជនលើកកំពស់ស្មារតីប្រុងប្រយ័ត្នរួមសហការជា មួយវិនិយោគិនដើម្បីនាំសកម្មភាពផលិតកម្មប្រព្រឹត្តទៅឡើងវិញជាធម្មតា។ល៕
Related






