VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី
11/05/2015 08:38
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលសិង្ហបុរី និងកម្មវិធី៖ មិត្តរបស់ Lee Kwan Yew នាថ្ងៃទី១០ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក ​Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ​
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Eddie Teo (VOV)_ទទួលសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលសិង្ហបុរី និងកម្មវិធី៖ មិត្តរបស់  Lee Kwan Yew នាថ្ងៃទី១០ ឧសភា  ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក ​Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ​ទៅបំពេញ​ទស្សនកិច្ចនៅ សិង្ហបុរី។ នាយប់ថ្ងៃទី១០ ឧសភា លោក Nguyen Xuan Phuc ​បានជួបសន្ទនា និង ចូលរួមពិធីជប់លៀងជាមួយលោក Eddie Teo ប្រធាន​កម្មវិធី៖ មិត្តរបស់ Lee Kwan Yew និងជាប្រធានគណៈកម្មាធិការសេវាកម្ម​សាធារណះសិង្ហបុរី។ នៅទីនេះ  បណ្ដាភាគីបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម- សិង្ហបុរី ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ​លើគ្រប់​វិស័យ៖​នយោបាយ សេដ្ឋកិច្ច  ពាណិជ្ជកម្ម អប់រំ វិនិយោគ…ជាដើម។​ លោក ​Nguyen Xuan Phuc បានសម្ដែងគោលបំណងថា៖ តាមរយៈដំណើរបំពេញ​ទស្សនកិច្ចនេះ ភាគីទាំងពីរនឹងបន្ត បង្កើនការពិភាក្សា ដើម្បីនាំចេញដំណោះស្រាយនានា សំរាប់បញ្ហាធំៗ របស់ ប្រទេសជាតិ ដែលវៀតណាមកំពុងយកចិត្តទុក​ដាក់ កសាងនិងអនុវត្ត។           វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​របស់វៀតណាម លោក Eddie Teo បានអះអាងថា៖ សិង្ហបុរី ​ជានិច្ចកាល​លៃ ទុក​អាទិភាពខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមយយវៀតណាម។  សិង្ហបុរីត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ ចែករំលែកជាមួយវៀតណាម អំពី បទពិសោធន៍​ក្នុងវិស័យនានាដែលសិង្ហបុរីមានឧត្តមភាព៕