VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រ​ប៊ិញ ធ្វើការជាមួយថ្នាក់ដឹកនាំនៃផ្សារហ៊ុនធំជាងគេទាំង​ពីរ របស់អាមេរិក
24/03/2026 11:30
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាថ្ងៃទី ២៣ ខែមីនា នៅទីក្រុងញូវយ៉ក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ហ័រប៊ិញ បានអញ្ជើញទៅទស្សនានិងធ្វើការជាមួយថ្នាក់ដឹកនាំនៃផ្សារហ៊ុន NASDAQ និង NYSE។
ឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រ​ប៊ិញ ធ្វើការជាមួយថ្នាក់ដឹកនាំនៃផ្សារហ៊ុនធំជាងគេទាំង​ពីរ របស់អាមេរិក
លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រ ប៊ិញ ធ្វើការជាមួយផ្សារហ៊ុនទីក្រុងញូវយ៉ក (NYSE)។ រូបថត៖ Quang Trung/VOV-វ៉ាស៊ីនតោន ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ NASDAQ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រ ប៊ិញ បានស្នើឱ្យ NASDAQ ក្លាយជាដៃគូសំខាន់ រួមដំណើរវៀតណាមក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាពិសេសនៅក្នុងវិស័យដូចជាការកែលម្អគោលនយោបាយស្តីពីទីផ្សារមូលធន ការចែករំលែកស្តង់ដារចុះបញ្ជី ការអភិវឌ្ឍបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់។ អនុប្រធាន NASDAQ លោក Jeff Thomas បានសម្តែងការត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដល់សហគ្រាស វៀតណាមក្នុងការចូលទៅកាន់ទីផ្សារមូលធនអាមេរិក រួមទាំងការចុះបញ្ជីនៅលើផ្សារហ៊ុន NASDAQ ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រ ប៊ិញ ធ្វើការជាមួយផ្សារហ៊ុន NASDAQ។ រូបថត៖ Quang Trung/VOV-វ៉ាស៊ីនតោន ដោយធ្វើការជាមួយផ្សារហ៊ុនទីក្រុងញូវយ៉ក (NYSE) ឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ បានស្នើឱ្យ NYSE ចែករំលែកបទពិសោធន៍ក្នុងការកសាង និងដំណើរការផ្សារហ៊ុនអន្តរជាតិ ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការត្រួតពិនិត្យទីផ្សារ ការទាក់ទាញដើមទុនពីមូលនិធិវិនិយោគ និងកែលម្អយន្តការដោះស្រាយវិវាទ ស្របតាមស្តង់ដារអន្តរជាតិ។ ភាគីទាំងពីរបានឯកភាព ពង្រឹងការតភ្ជាប់រវាងទីផ្សារមូលធនរបស់វៀតណាម និង NYSE ដើម្បីជំរុញទីផ្សារហិរញ្ញវត្ថុរបស់វៀតណាម និងផ្សព្វផ្សាយអំពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម (VIFC) ទៅកាន់ពិភពលោក។ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ អញ្ជើញទៅទស្សនាស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិផងដែរ។ រូបថត៖ Quang Trung/VOV-វ៉ាស៊ីនតោន។ នាថ្ងែដដែល លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ បានអញ្ជើញទៅទស្សនាស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិផងដែរ៕
TAG
VOV/VOVworld/ឧបនាយករដ្ឋមន្ត្រី/ផ្សារភាគហ៊ុន/អាមេរិក/សេដ្ឋកិច្ច​