VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមពិធិបង្ហាញមុខគណៈកម្មាធិការជាតិអំពីជនពិការវៀតណាម
19/01/2016 10:00
(VOV)_នាថ្ងៃទី១៨មករា អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងពិធីបង្ហាញ​មុខ​គណៈកម្មាធិការជាតិ អំពីជនពិការវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu DucDamបានលើកច្បាស់ថា៖ វៀតណាមមានច្រើនយន្តការ​ គោលនយោបាយ​ ចលនា​ និងសកម្មភាពថែទាំជនពិការ
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមពិធិបង្ហាញមុខគណៈកម្មាធិការជាតិអំពីជនពិការវៀតណាម
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមពិធិបង្ហាញមុខគណៈកម្មាធិការជាតិអំពីជនពិការវៀតណាម (VOV)_នាថ្ងៃទី១៨មករា អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងពិធីបង្ហាញ​មុខ​ គណៈកម្មាធិការជាតិ អំពីជនពិការវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Vu DucDamបានលើកច្បាស់ថា៖ វៀតណាមមានច្រើនយន្តការ​ គោលនយោបាយ​  ចលនា​ និងសកម្មភាពថែទាំជនពិការ ជាពិសេសគឺបណ្ដាជន​រងគ្រោះដោយ សង្គ្រាម។ ​ការ​បង្កលក្ខណះសំរាប់ជនពិការ ជាការទទួលខុសត្រូវ​របស់មនុស្សគ្រប់ រូប ​និងរបស់សង្គម​ទាំងមូល។ គណៈកម្មាធិការជាតិអំពីជន​ពិការវៀតណាមត្រូវ បានបង្កើតឡើង​ គឺជួយ​ឧបត្ថម្ភនាយករដ្ឋមន្ត្រី រដ្ឋាភិបាល​បញ្ជាណែនាំ រួមសហ ការជាមួយគ្រប់​ក្រសួង ស្ថាប័ន ​និងតំបន់ ក្នុងការដោះ​ស្រាយបញ្ហានានា ដែលទាក់ ទិនដល់យន្តការ គោល​នយោ​​បាយ ​ចំពោះជនពិការ។ នាបច្ចុប្បន្ន វៀតណាមមាន ជនពិការចំនួន៧,២លាននាក់​ស្មើនឹង៧,៨%ចំនួនប្រជាជន។ ក្នុងរយៈពេលកន្លង ទៅ ការអនុវត្តគោលនយោបាយ​ចំពោះជនពិការ បានមានការផ្លាស់ប្តូរថ្មីសកម្មជា ច្រើន ចំពោះជីវភាំពរស់នៅរបស់ជនពិការ។ រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ចេញ ផ្សាយគោលនយោបាយ គំរោងការណ៍ជា​ច្រើន ដើម្បីជួយឧបត្ថម្ភជនពិការ។ សិទ្ធិ របស់ជនពិការត្រូវបានធានាកាន់តែល្អ​ពីមួយថ្ងៃទៅមួយថ្ងៃ៕