VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម
22/12/2016 08:53
(VOV)_នារសៀលកថ្ងៃទី២១ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនា​ជាមួយលោក Craig Chittick ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម​ ក្នុង​ឱកាសទើបមកបំពេញបេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ ឧបនាយក​រដ្ឋមន្ត្រី ​ លោក Pham Binh Minh បានបង្ហាញគោលបំណង
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម           (VOV)_នារសៀលកថ្ងៃទី២១ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនា​ជាមួយលោក  Craig Chittick ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម​ ក្នុង​ឱកាសទើបមកបំពេញ បេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ ឧបនាយក​រដ្ឋមន្ត្រី ​ លោក Pham Binh Minh បានបង្ហាញគោលបំណងថា៖ភាគី​ទាំងពីរ​ត្រូវ​ខំប្រឹងប្រែងជំរុញកិច្ចសហប្រតិប ត្តិការ នាំទំនាក់ទំនងដៃគូលើគ្រប់វិស័យ កាន់តែស៊ីជំរៅ ស្ថិរភាព ឆ្លើយតប់នឹងគោល បំណងរបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី ក៏បាន ស្នើឯកអគ្គរដ្ឋទូត លោក Craig Chittick  និងស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាម  បន្តពង្រីកតួនាទីរបស់ខ្លួន ​ដើម្បីតភ្ជាប់បណ្ដាតំបន់ សម្ព័ន្ធសមាគម សហគ្រាស និង សហគមន៍របស់ភាគី​ទាំងពីរ ជំរុញការវិនិយោគនិងពាណិជ្ជកម្មទ្វេភាគី។ ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​ លោក Pham Binh Minh ក៏បានបង្ហាញគោលបំ ណងថា៖​ប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ រួមសហកាជិតស្និទ្ធ នៅ វេទិកា​តំបន់និងអន្តរជាតិនាបច្ចុប្បន្ន ដែលក្នុងនោះមានអាស៊ាន EAS, APEC .... ដើម្បីគោលដៅរួមគឺជំរុញសន្តិភាព ស្ថិរភាព ភាពសម្បូររុងរឿងក្នុងតំបន់។           រីឯ ឯកអគ្គរដ្ឋទូត លោក Craig Chittick បានអះអាងនូវគោលនយោបាយ​មុន ​ក៏ដូចជាក្រោយ របស់អូស្ត្រាលីគឺចាត់ទុកវៀតណាមជាដៃគូសំខាន់ ​ក្នុងតំបន់ និងខំ ប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការនាំទំនាក់ទំនងវៀតណាម-អូស្ត្រាលី អភិវឌ្ឍន៍ លើគ្រប់វិស័យ។ ឯកអគ្គរដ្ឋទូត លោក Craig Chittick ក៏បានអះអាងថា៖អូស្ត្រាលីបន្ត ជំរុញខ្លាំងការជួយឧបត្ថម្ភវៀតណាមរៀបចំឆ្នាំ APEC 2017 ;ប្រកបដោយជោគជ័យ  និងចាត់ទុកនេះជាចំណុចសំខាន់​ ក្នុងទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ២០១៧៕