ឧបនាយករដ្ឋមន្ត្រីមកទស្សនាសាខាត្រួតពិនិត្យនេសាទដំបន់លេខ២និងប៉ូលីសសមុទ្រ
13/06/2014 10:58
Vovworld-នាព្រឹកថ្ងៃទី១៣មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានមកសាកសួរសុខទុក្ខចលនាកម្មាភិបាលក្រុមលេខ៣សាខាត្រួតពិនិត្យនេសាទដំបន់ទី២នៅទីក្រុង Da Nang

ឧបនាយករដ្ឋមន្ត្រីមកទស្សនាសាខាត្រួតពិនិត្យនេសាទដំបន់លេខ២និងប៉ូលីសសមុទ្រ (VOV) Vovworld-នាព្រឹកថ្ងៃទី១៣មិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានមកសាកសួរសុខទុក្ខចលនាកម្មាភិបាលក្រុមលេខ៣សាខាត្រួត ពិនិត្យនេសាទដំបន់ទី២នៅទីក្រុង Da Nang មកសាកសួរសុខទុកកម្មាភិបាលយុទ្ធជនប៉ូលីសសមុទ្រនាវា CSB 8001។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានលើកដម្កើងកម្មាភិបាលបុគ្គលិកត្រួតពិនិត្យនេសាទយុទ្ធជនប៉ូលីសសមុទ្រពិសេសគឺកំលាំងដែលកំពុងបំពេញភារកិច្ចតស៊ុការពារអធិបតេយ្យភាពនៅដំបន់ សមុទ្រ Hoang Sa៖ “នាពេលកន្លងមក កម្មាភិបាលយុទ្ធជនបានប្តេជ្ញាក្លាហានច្បាមជាប់សំរេចភារកិច្ចដែលត្រូវបានបក្សនិងរដ្ឋប្រគល់ជូន។ ប្រការនេះត្រូវបានបក្សរដ្ឋនិងប្រជាជនស្ងើចសសើរនិងលើកដម្កើង។ ចែករំលេកជាមួយការលំបាកលំបិន នៅខាងក្រោយកម្មាភិបាលយុទ្ធជនមានប្រជាជន៩០លាននាក់រួមកំលាំងកាយចិត្ត ការពារអធិបតេយ្យពិសិដ្ឋនៃមាតុប្រទេស៕”
Related






