VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ
20/02/2014 08:22
(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ ក្នុងជំនួបធ្វើការនៅខេត្ត Yen Bai​ ភាគខាងជើង វៀតណាម ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យ គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យត្រូវបង្កើន ការត្រួតពិនិត្យក្រើនរំលឹកអនុវត្តការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ (Image: baodientu.chinhphu.vn) (VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ ក្នុងជំនួបធ្វើការនៅខេត្ត Yen Bai​ ភាគខាងជើង វៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យ គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យត្រូវបង្កើនការត្រួតពិនិត្យក្រើនរំលឹក អនុវត្តការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងតំបន់។ ទន្ទឹមនឹងនោះ​ បណ្ដាខេត្តនៅ ទីនេះត្រូវកសាងគំរោងការណ៍វិទ្យាសាស្ត្រជាក់ស្តែងប្រមូលផ្តុំទៅលើការបើក ទូលាយរូបសណ្ឋានល្អក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរៀនសូត្របទពិសោធន៍ ក្នុងការកាត់បន្ថយភាពក្រីក្រជាដើម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា៖ ឆ្នាំ ២០១៤ ត្រូវបាន កំណត់ជាឆ្នាំស្នូលដែលមានឱកាសងាយស្រួល ផងនិងការលំបាកសាកល្បងជាច្រើនផង។ ដោយហេតុនេះ គណៈកម្មាធិការទទួល បន្ទុកតំបន់ពាយ័ព្យត្រូវខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីអនុវត្តភារកិច្ចដែល បានប្រគល់ឲ្យ៕