ឧបនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមមហាសន្និបាតសមាគមលើកទឹកចិត្តការសិក្សារៀនសូត្រវៀតណាម
22/09/2016 10:39
(VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា ថ្លែងមតិនៅក្នុងមហាសន្និបាតទូទាំងប្រទេស សមាគមលើកទឹកចិត្តការសិក្សារៀនសូត្រវៀតណាម លើកទី៥ អាណត្តិ ២០១៦-២០២១ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនានាដែលសមាគមទទួលបាន ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមមហាសន្និបាតសមាគមលើកទឹកចិត្តការសិក្សារៀនសូត្រវៀតណាម (VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា ថ្លែងមតិនៅក្នុងមហាសន្និបាតទូទាំងប្រទេស សមាគមលើកទឹកចិត្តការសិក្សារៀនសូត្រវៀតណាម លើកទី៥ អាណត្តិ ២០១៦-២០២១ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះលទ្ធផល នានាដែលសមាគមទទួលបាន ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។ទន្ទឹមនឹងនោះ ឧប នាយករដ្ឋមន្ត្រី លោក Vu Duc Dam ក៏បានស្នើថា៖ “ យើងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការងារអប់រំ ផ្លាស់ប្តូរថ្មីការងារ បង្ហាត់បង្រៀនពលករនៅជនបទ និងត្រូវមានចលនា ធ្វើសកម្មភាពប្រកបដោយ ប្រសិទ្ធិភាព។ ខ្ញុំក៏ស្នើអោយក្រសួងអប់រំនិងបណ្ដុះបណ្ដាល ក្រសួងការងារ យុទ្ធជនពិ ការ និងសង្គមកិច្ច និងគ្រប់ក្រសួង ស្ថាប័នទាក់ទិននានា ត្រូវរួមសហការជិតស្និទ្ធិ ជាមួយគ្នា និងបង្កលក្ខណះងាយស្រួលបំផុត ដើម្បីសមាគមលើកទឹកចិត្តការសិក្សារៀនសូត្រ វៀតណាម សម្រេចល្អភារកិច្ចរបស់ខ្លួន៕”
Related





