VOV WorldVOV World
ឧបនាយរដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចនៅអ៊ូស្រ្តាលី
11/04/2012 09:04
ទទួលសេចក្តីអញ្ចើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្រ្តីរតនាគារអ៊ូស្រ្តាលី Wayne Swan ឧបនាយរដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ដឹក នាំគណៈប្រតិភូមន្រ្តីវៀតណាម បានមកដល់រដ្ឋធានី Canberra ចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅ អ៊ូស្រ្តាលី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ មេសា។
ឧបនាយរដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចនៅអ៊ូស្រ្តាលី
ទទួលសេចក្តីអញ្ចើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីរតនាគារអ៊ូស្រ្តាលី Wayne Swan ឧបនាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូ មន្រ្តីវៀតណាម បានមកដល់រដ្ឋធានី Canberra ចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការ នៅអ៊ូស្រ្តាលី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ មេសា។ នារសៀលថ្ងៃទី ១០ មេសា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី  Julia Gillard ។ នាយករដ្ឋមន្រ្តី Gillard និងឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលរបស់បណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគី។ ថ្នាក់ដឹកនាំទាំង២រូបបាន សង្កត់ធ្ងន់ថា៖ ភាគីទាំង២ត្រូវខំប្រឹងប្រែងជំរុញទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជា ការអនុវត្តកម្មវិធីធ្វើសកម្មភាព វៀតណាម- អ៊ូស្រ្តាលី ក្នុងដំណាក់កាល ២០១០-២០១៣ និងមានបណ្ដាសកម្មភាពជាក់ស្តែងឆ្ពោះ ទៅរំលឹកខួបអនុស្សាវរី យ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំ២ (១៩៧៣- ២០១៣)។ ផ្លាស់ប្តូរអំពីបញ្ហាតំបន់និងអន្តរជាតិនានា ភាគីទាំង២បានចែករំ លែក ទស្សនៈរួមស្តីពីការចាំបាច់របស់ការរក្សារសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិ ការនៅលើសមុទ្រខាងកើត។ ភាគីទាំង២បានចាត់ទុកថា៖ បញ្ហានៅសមុទ្រខាងកើត ត្រូវបានដោះស្រាយដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិជាពិសេសគឺសន្ធិសញ្ញា ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ២៩៨២។វៀតណាមនិងអ៊ូស្រ្តាលីបាន អះអាងបន្តសហប្រតិបត្តិការនិងគូបផ្សំជិតស្និទ នៅបណ្ដាវេទិការតំបន់និងអន្តរជាតិ តទៅទៀត៕ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី Julia Gillard (Image:VOVonline)

More