VOV WorldVOV World
ឧត្តមសេនីយ៌ឯកលោកNguyen Chi Vinhទទួលជួបជាមួយគណៈប្រតិភូខុទ្ធកាល័យកិច្ចការបរទេស-ក្រសួងការពារជាតិចិន
17/12/2013 08:21
(VOVworld)-នារសៀលថ្ងៃទី១៦ធ្នូ នៅទីស្តីការក្រសួង ការពារប្រទេសវៀត​ណាម ឧត្តមសេនីយ៌ឯកនិងជា អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសលោក Nguyen Chi Vinh
ឧត្តមសេនីយ៌ឯកលោកNguyen Chi Vinhទទួលជួបជាមួយគណៈប្រតិភូខុទ្ធកាល័យកិច្ចការបរទេស-ក្រសួងការពារជាតិចិន
ឧត្តមសេនីយ៌ឯក Nguyen Chi Vinh ជួបសន្ទនាជាមួយវរសេនីយ៌ត្រីចិន Cí Guo Wei (រូបថតៈmod.gov.vn ) (VOVworld)-នារសៀលថ្ងៃទី១៦ធ្នូ នៅទីស្តីការក្រសួងការពារប្រទេសវៀត​ណាម ឧត្តមសេនីយ៌ឯកនិងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសលោក Nguyen Chi Vinh បានទទួលជួបសន្ទានជាមួយគណៈប្រតិភូខុទ្ធកាល័យកិច្ចការបរទេស-ក្រសួងការ ពាជាតិចិនដឹកនាំដោយវរសេនីយ៌ត្រីលោក Cí Guo Wei អនុប្រធានខុទ្ធកាល័យ កិច្ចការបរទេស-ក្រសួងការពាជាតិចិន ដែលកំពុងមាន ដំណើរទស្សនកិច្ចការងារ នៅវៀតណាម។ នៅទីនេះ លោក Nguyen Chi Vinh បានយល់ព្រមចំពោះខ្លឹម សាសហប្រតិបត្តិការចំនួន៩ សំដៅអនុវត្តន៌ជាក់ស្តែង រាល់កិច្ចសន្យាដែលថ្នាក់ ដឹកនាំកំពូលនៃប្រទេសទាំងពីរវៀតណាម-ចិនបានព្រម​ព្រៀងកាលពីមុន។ ឧត្តម សេនីយ៌ឯកលោក Nguyen Chi Vinh បានឲ្យដឹងថា ដើម្បីសម្រេចបានខ្លឹមសារទាំង អស់នេះ កងទ័ពនៃប្រទេសទាំងពីរត្រូវបង្កើនកិច្ចជំនួបកំពូល បង្កើនទំនាក់ទំនងរវាង បណ្តាកម្លាំងការពារព្រំដែន ទ័ពជើងទឹក រួមទាំងផ្សព្វផ្សាយរាល់ សកម្មភាពសហ ប្រតិបត្តិការ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណី រវាងកងទ័ពនិងប្រជា ជននៃប្រទេសទាំងពីរ៕

More