វ៉ាស៊ីនតោនបានដាសតឿន Tehran រៀបចំបណ្ដា ការចរចារអំពីកម្មវិធីនុយក្លេអ៊ែរ
06/09/2013 12:07
(VOVworld) – នាថ្ងៃទី ៦ កញ្ញា វ៉ាស៊ីនតោនបានដាសតឿន Tehran រៀបចំបណ្ដា ការចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។

(VOVworld) – នាថ្ងៃទី ៦ កញ្ញា វ៉ាស៊ីនតោនបានដាសតឿន Tehran រៀបចំបណ្ដា ការចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ តាមនោះ ក្នុងសេចក្តីថ្លែងការ មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Paski បានលើក ច្បាស់ថា៖ អាមេរិកសង្ឈឹមជាថ្មីម្តងទៀតថា អ៊ីរ៉ង់នឹងគួបផ្សំជាមួយសហគមន៍ អន្តរជាតិនិងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) សំដៅទទួលបានការ ដោះស្រាយការទូតចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការធ្វើស៊ើបអង្គេតនៃ ស្ថាប័ននេះ។ តាមវ៉ាស៊ីនតោន ការទទួលដំណែងធ្វើជាប្រធានាធិបតីអ៊ីរ៉ង់របស់ លោក Hassan Rohani បាននាំមកនូវឱកាសសំដៅដោះស្រាយរាល់ការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិចំពោះបញ្ហានុយក្លេអ៊ែរនៅអ៊ីរ៉ង់៕
Related
More





