VOV WorldVOV World
វេទិកាអង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦
22/09/2016 10:56
(VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា នៅរាជធានីភ្នំពេញ (កម្ពុជា) ស្ថានទូតវៀតណាម​ រួមសហការជាមួយសម្ព័ន្ធសមាគមអង្គភាពអាជីវកម្មវៀតណាមវិនិយោគនៅកម្ពុជា​ រៀបចំវេទិកា៖ អង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦។
វេទិកាអង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦
វេទិកាអង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦ (VOV)_នាព្រឹកថ្ងៃទី២២ កញ្ញា នៅរាជធានីភ្នំពេញ (កម្ពុជា) ស្ថានទូតវៀតណាម​  រួមសហការជាមួយសម្ព័ន្ធសមាគមអង្គភាពអាជីវកម្មវៀតណាមវិនិយោគនៅកម្ពុជា​  រៀបចំវេទិកា៖ អង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦។ ចូលរួម​វេទិកា​នេះ​ មាន​ ដំណាងជាង២០០នាក់ មកពីគ្រប់ក្រសួង ស្ថាប័ន ខេត្ត ទីក្រុង និង​អង្គភាពអាជីវកម្ម​ នានារបស់វៀតណាមនិងកម្ពុជា។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំ នៅកម្ពុជា លោក Thach Du បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនង​មិត្តភាព ប្រពៃណីនិង​ ជិតស្និទ្ធិអំពីភូមិសាស្ត្រ ការយកចិត្តទុកដាក់ និងបង្ក​លក្ខណះងាយស្រួលពីរដ្ឋាភិបាល ​នៃប្រទេសទាំងពីរនេះ បានជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ​ វិនិយោគរវាងវៀតណាម-កម្ពុជា។ ​នាបច្ចុប្បន្ន វៀតណាមជាដៃគូមួយក្នុងចំណោម​ដៃ គូ​សេដ្ឋកិច្ចជួរមុខរបស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគី ឆ្នាំ ២០១៥ ​ទទួល​ បានបីពាន់៤រយលាន​ដុល្លារអាមេរិក។ វៀតណាមមានគំរោងការណ៍វិនិយោគជាង​១៨០​ គំរោងនៅ​កម្ពុជា ដោយមានបរិមាណទុនចុះបញ្ជីចំនួនជិត៣ពាន់លានដុល្លារ​អាមេរិក ។ ​វៀតណាមក៏ជាប្រទែសនាំមុខអំពីបរិមាណភ្ញៀវទេសចរមកកាន់កម្ពុជា​ ដោយមាន ចំនួន៩០ ហ្មឺននាក់ ក្នុងឆ្នាំ ២០១៥៕