យោងតាមអ្នកចូលរួម ក្នុងបរិបទដែលវៀតណាមជំរុញកំណែទម្រង់អប់រំជាមូលដ្ឋាន បង្កើនការធានាគុណភាព និងកំណត់ការលើកកម្ពស់ស្តង់ដារបណ្តុះបណ្តាលជាកត្តាសំខាន់ៗ ក្នុងការរៀបចំធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់សេដ្ឋកិច្ច នាពេលអនាគត ជាពិសេសគោលដៅនៃការកសាងនិងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ថ្លែងនៅក្នុងវេទិកានេះ លោកស្រី ង្វៀន ធូ ធុយ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ និងបណ្តុះបណ្តាល បានឲ្យដឹងថា៖ “វៀតណាមកំពុងចូលដល់ដំណាក់អភិវឌ្ឍន៍និងនវានុវត្តន៍ ជាមួយនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងសេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងការផ្លាស់ប្តូរបៃតង...។ ដូច្នេះ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ដៃគូអន្តរជាតិ ជាពិសេសសាកលវិទ្យាល័យ និងសាជីវកម្មឈានមុខគេនៃចក្រភពអង់គ្លេសនិងដៃគូដទៃទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់រួមគ្នានៅក្នុងវិស័យសំខាន់ៗជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម”។

នៅក្នុងវេទិកានេះ តំណាងនៃសមាគមពាណិជ្ជកម្មអង់គ្លេសនៅវៀតណាម ដែលជាអ្នករៀបចំវេទិកានេះ ក៏បានផ្តល់ទិន្នន័យស្តីពីទីផ្សារអប់រំវៀតណាម ការសន្ទនាវិជ្ជាជីវៈ និងដំណោះស្រាយជាក់ស្តែង ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដោយបំពេញតម្រូវការប្រតិបត្តិការរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាឧស្សាហកម្មសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់៕