វេទិការ ARF លើកទី ២៣ អនុម័តលើសេចក្តីថ្លែងការណ៍សហប្រតិបត្តិការរវាងបណ្ដាស្ថាប័នអនុវត្តច្បាប់លើសមុទ្រ
27/07/2016 08:40
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ាននិងបណ្ដា សន្និសីទទាក់ទិន នារសៀលថ្ងៃទី ២៦ កក្កដា នៅរដ្ឋធានី វៀងច័ន្ធ ប្រទេសឡាវ បានប្រព្រឹត្តទៅ វេទិការតំបន់អាស៊ានលើកទី ២៣ (ARF លើកទី ២៣)។

វេទិការ ARF លើកទី ២៣ អនុម័តលើសេចក្តីថ្លែងការណ៍សហប្រតិបត្តិការរវាងបណ្ដាស្ថាប័នអនុវត្តច្បាប់លើសមុទ្រ (VNA) (VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាននិងបណ្ដា សន្និសីទទាក់ទិន នារសៀលថ្ងៃទី ២៦ កក្កដា នៅរដ្ឋធានី វៀងច័ន្ធ ប្រទេសឡាវ បានប្រព្រឹត្តទៅវេទិការតំបន់អាស៊ានលើកទី ២៣ (ARF លើកទី ២៣)។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានចូលរួមបណ្ដាសន្និសីទ។ នៅវេទិការលើកនេះ រដ្ឋមន្ត្រីទាំងអស់បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់ ARF ដែលជាវេទិការ សន្ទនាស្តីពីបញ្ហានយោបាយសន្តិសុខ ផលប្រយោជន៍នៅអាស៊ី-ប៉ាស៊ីហ្វិក ជំរុញ ការកសាងទំនុកទុកចិត្ត កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពស្ថិរភាពក្នុងតំបន់។ រដ្ឋមន្ត្រីទាំងរូបនេះបានគូសសម្គាល់លទ្ធផលនៃការអនុវត្តផែនការធ្វើសកម្មភាព អនុវត្តសេចក្តីថ្លែងការណ៍ទស្សនៈវិស័យ ARF ដែលជួយលើកកំពស់ការដោះ ស្រាយ ជំលោះនិងការសាកល្បងកាន់តែស្មុគស្មាញក្នុងតំបន់ ហើយសង្កត់ធ្ងន់ទៅ លើភាពចាំបាច់អនុវត្តលើគ្រប់ជ្រុងជ្រោយសកម្មភាពដើម្បីជំរុញដំណើរ ARF។ សន្និសីទបានអនុម័តលើសេចក្តីថ្លែងការណ៍មួយចំនួនរបស់រដ្ឋមន្ត្រី ARF ជាពិសេសគឺសេចក្តីថ្លែងការណ៍ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវាងបណ្ដា ស្ថាប័នអនុវត្តច្បាប់លើសមុទ្រតាមការផ្តើមគំនិតរបស់វៀតណាម។ ទន្ទឹមនឹងនោះ សន្និសីទបានអនុម័តលើរបៀបវារៈដំណាក់កាល ២០១៦-២០១៧ ក្នុងនោះ វៀតណាមនឹងសហធ្វើអធិបតីក្រុមជួយឧបត្ថម្ភពាក់កណ្ដាល ARF ស្តីពីសន្តិសុខនាវាចរណ៍ អាណត្តិ ២០១៧-២០២០ រួមជាមួយអូស្ត្រាលីនិង សហភាពអឺរ៉ុប។ ស្តីពីទិសដៅនាពេលខាងមុខ បណ្ដារដ្ឋមន្ត្រីបានអះអាងជា ថ្មីម្តងទៀតនូវ កិច្ចសន្យាបន្តជំរុញវិធានការកសាងទំនុកទុកចិត្ត ព្រមទាំង អភិវឌ្ឍន៍វីធានការ ការទូតឲ្យស្របនឹងតម្រូវការក្នុងតំបន់ ហើយសង្កត់ធ្ងន់ ទៅលើសារៈសំខាន់ នៃសេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីពីការអនុវត្ត សេចក្តីថ្លែងការណ៍ទស្សនៈ វិស័យរបស់ ARF ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ ARF ក្លាយទៅជាវេទិការជាក់ ស្តែងនិងមានចរិតលក្ខណៈធ្វើសកម្មភាព បង្កើនកិច្ចសហការព្រមៗគ្នារវាង ARFជាមួយយន្តការផ្សេងៗទៀតរបស់ អាស៊ាន៕
Related






