VOV WorldVOV World
វេទិការអង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌានៅ New Delhi
16/11/2013 09:16
Vovworld-ថ្លែងមតិនៅវេទិការអង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌានៅទីក្រុង New Delhi នាថ្ងៃទី១៥វិច្ឆិកា
វេទិការអង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌានៅ New Delhi
វេទិការអង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌានៅ New Delhi (vietnamtourism.gov.vn)         Vovworld-ថ្លែងមតិនៅវេទិការអង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌានៅទីក្រុង New Delhi នាថ្ងៃទី១៥វិច្ឆិកា អនុប្រធាននាយកដ្ឋានទីផ្សារទ្វីបអាហ្វ្រីក-អាស៊ីខាង​ លិច-អាស៊ីខាងត្បូងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Le Thai Hoa បានឲ្យដឹងថា វៀតណាមបានសកម្មសមាហរណកម្មសេដ្ឋកិច្ចដំបន់និងសកល​ និង​កំពុងខំប្រឹងប្រែងដើម្បីក្លាយទៅជាប្រទេសឧស្សាហកម្មនាឆ្នាំ២០២០។​ ឥណ្ឌា នា​បច្ចុប្បន្នជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាម។ ក្នុង​ រយៈ​ពេល៩ខែដើមឆ្នាំ២០១៣ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឥណ្ឌា​ទទួលបានជិត៤ពាន់លានដុល្លារអាមេរិក  ក្នុងនោះការនាំចេញរបស់វៀតណាម​ទទួលបានជាង១,៨ពាន់លានដុល្លារអាមេរិកនិងនាំចូលប្រមាណ២,១ពាន់លាន​ ដុល្លារអាមេរិក៕

More