វេទិការអង្គភាពអាជីវកម្មវៀតណាម-ជប៉ុនអំពីកសិកម្ម
13/08/2015 08:48
(VOVworld) – “ជំរុញនិងបង្កើនកិច្ចសហប្រតិបតិ្តការ រវាងអង្គភាពអាជីវកម្មឆ្ពោះ ទៅការអភិវឌ្ឍន៍កសិកម្ម លើគ្រប់ជ្រុងជ្រោយនិងនិរន្តភាព” ជាប្រធានបទនៃ វេទិការអង្គភាពអាជីវកម្មកសិកម្មវៀតណាម-ជប៉ុន ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១២ សីហា នៅរដ្ឋធានីហាណូយ។

(VOVworld) – “ជំរុញនិងបង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គភាពអាជីវកម្មឆ្ពោះទៅ ការអភិវឌ្ឍន៍កសិកម្មលើគ្រប់ជ្រុងជ្រោយនិងនិរន្តភាព” ជាប្រធានបទនៃវេទិការអង្គ ភាពអាជីវកម្មកសិកម្មវៀតណាម-ជប៉ុនដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១២ សីហា នៅរដ្ឋធានីហាណូយ។ខ្លឹមសារស្នូលដែលត្រូវបានលើកយកមកពិភាគ្សា គឺជាការ ផ្ទេរប្រគល់និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងកសិកម្ម ផលិតកសិផលមានគុណភាព ខ្ពស់ដើម្បីនាំចេញទៅទីផ្សារជប៉ុន ព្រមទាំងនាំចូលមុខទំនិញកសិផល របស់ជប៉ុន ក្នុងទីផ្សារវៀតណាមវិញ។លោក Nguyen Van Tan អគ្គនាយករង ក្រុមហ៊ុនជលផល វៀតណាមបានឲ្យដឹងថា៖ “តម្រូវការអំពីគុណភាពនៃទីផ្សារជប៉ុនគឺខ្ពស់ណាស់បើប្រៀបនឹងទីផ្សារផ្សេងៗ។ ដោយមានការយកចិត្តទុកដាក់របស់រដ្ឋ ក្រុមហ៊ុនខ្ញុំជឿជាក់ថា នឹងមានសមត្ថភាព គ្រប់គ្រាន់ដើម្បីជ្រៀតចូលទីផ្សារជប៉ុន ដោយសារនេះជាទីផ្សារស្នូលនៃកសិផល នាពេលខាងមុខ”។ មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម (រូបថត៖Vietnamplus) រីឯអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Le Quoc Doanh បានថ្លែងថា ការលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលដើម្បីក្រុមហ៊ុនឯកជន ចូលរួមវិនិយោគធ្វើសាជីវកម្មជាមួយក្រុមហ៊ុនជប៉ុនមានតួនាទីដ៏សែន សំខាន់។ “ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកំពុងកសាងសេចក្ដីសំរេចស្ដីពីគោលនយោ បាយលើកទឹកចិត្តការវិនិយោគបរទេសក្នុងផ្នែកកសិកម្ម ជនបទ។នេះជាមូលដ្ឋាន ដើម្បីភាគីនានាបង្កើនកិច្ចសហប្រតិបតិ្តការជំរុញការអភិវឌ្ឍន៍ផ្នែកកសិកម្មវៀត ណាម។ជាមួយបទពិសោធន៍ដែលមានស្រាប់និងគោលបំណងសហប្រតិបតិ្តការ វិនិយោគ វៀតណាមនិងជប៉ុននឹងអាចពង្រីកឧត្តមភាពនិងភាពងាយស្រួលដើម្បី បង្កើនកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ”៕
Related





