VOV WorldVOV World
វេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញបើកនៅទីក្រុងហូជីមិញ
13/06/2014 10:27
(VOVworld) - វេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញ ដែល ត្រូវបានរៀបចំឡើងដោយស្ថានទូតប៉ូឡូញប្រចាំវៀត ណាម សហការជាមួយសភាពាណិជ្ចកម្មនិងឧស្សា ហកម្មវៀតណាមនិងគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ មិថុនា។
វេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញបើកនៅទីក្រុងហូជីមិញ
(VOVworld) - វេទិការសេដ្ឋកិច្ចវៀតណាម-ប៉ូឡូញ ដែលត្រូវបានរៀបចំឡើង ដោយស្ថានទូតប៉ូឡូញប្រចាំវៀតណាម សហការជាមួយសភាពាណិជ្ចកម្ម និងឧស្សាហកម្មវៀតណាមនិងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ  បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ មិថុនានៅវេទិការនេះ ថ្នាក់ដឹកនាំទីក្រុង ហូជីមិញមានគោលបំណង ភាគីទាំង២នឹងបង្កើនជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ចកម្មខ្លាំងក្លាថែមទៀតដើម្បីបើកចេញសក្ដានុភាពសហប្រតិបតិ្តការ ជាថ្មី។ ទេសភាពនៃវេទិការ​ ថ្លែងមតិនៅវេទិការនេះ លោកស្រី Katarzyna Kacpercryk អនុរដ្ឋមន្រ្តីក្រសួង ការបរទេសប៉ូឡូញ បានឲ្យដឹងថា៖ “ក្នុងបណ្ដាឆ្នាំកន្លងមក យើងខ្ញុំបានកែលំអនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយ វៀតណាម។តំលៃប្រាក់ពាណិជ្ចកម្មរវាងប្រទេសទាំង២ បានឡើងដល់១,២ ពាន់លានដុល្លារអាមេរិក។ខ្ញុំសង្ឃឹមថា​ ដំណើរទស្សនកិច្ចលើកនេះ មិន ត្រឹមតែរួមចំណែកចំពោះការអភិវឌ្ឍកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២​ បណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលសំរាប់បណ្ដាវិនិយោគគិន នៃប្រទេសទាំង២ សហប្រតិបតិ្តការជាមួយគ្នាថែមទៀត៕”