VOV WorldVOV World
វេទិការដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Francophonie បានប្រារព្ធឡើង
03/04/2014 11:41
Vovworld-វេទិការដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Francophonie ដោយក្រសួងការបរទេសវៀតណាមសហការជាមួយអង្គការ Francophonie​ រៀបចំឡើង។
វេទិការដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Francophonie បានប្រារព្ធឡើង
វេទិការដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Francophonie បានប្រារព្ធឡើង (internet)         Vovworld-វេទិការដំបន់ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Francophonie ដោយក្រសួងការបរទេសវៀតណាមសហការជាមួយអង្គការ Francophonie​ រៀបចំ ឡើង។ ចូលរួម​វេទិការមានដំណាងចំនួន១៥០នាក់នៅក្នុងប្រទេសនិងអន្តរជាតិ។         នេះជាសកម្មភាពដំបូងក្នុងផែនការសកម្មភាពខំប្រឹងប្រែងដើម្បីសហគមន៍ សេដ្ឋកិច្ច Francophonie មួយសកម្ម សម្បូររុងរឿង បំរើគោលដៅអភិវឌ្ឍន៍មនុស្ស​ដ៏ ចីរភាព។​ ថ្លែងមតិប្រារព្ធវេទិការ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc បានអះអាងថា៖         “ខ្ញុំមានបំណងវេទិការនឹងលើកឡើងមតិជាក់ស្ដែងសមស្របសំរាប់ការ​កសាង យុទ្ធសាស្ត្រសេដ្ឋកិច្ច Francophonie និយាយដោយឡែកនិងកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចក្នុងបរិយាកាស Francophonie និយាយរួម។ ខ្ញុំក៏ជឿជាក់ថា បណ្ដាដំណាង មកពីដំបន់អាស៊ី-ប៉ាស៊ីហ្វិក​នឹងមានសំណើរ​បង្ហាញ​នូវលក្ខណៈរបស់ដំបន់ ដើម្បីរួម ជាមួយដំបន់ផ្សេងៗធ្វើឲ្យ​យុទ្ធសាស្ត្រ​​សេដ្ឋកិច្ច Francophonie ក្លាយទៅជាលើគ្រប់ វិស័យពេញលេញ​ជាង៕”