VOV WorldVOV World
វេទិកាសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីននៅទីក្រុង Buenos Aires
24/03/2017 10:42
(VOVworld) – នាថ្ងៃទី​ ២៣ មិនា នៅរដ្ឋធានី Buenos Aires ស្ថានទូតវៀតណាម ប្រចាំនៅអាហ្សង់ទីនបាន រៀបចំវេទិកាស្តីអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វៀតណាម-អាហ្សង់ទីន សំដៅជួយឧបត្ថម្ភមជ្ឈដ្ឋាន សហគ្រាសប្រទេសអាមេរិក ឡាទីននេះយល់បន្ថែម អំពីខឿនសេដ្ឋកិច្ចវៀតណាមក៏ដូចជាសក្តានុភាព សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
វេទិកាសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីននៅទីក្រុង Buenos Aires
វេទិកាសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីននៅទីក្រុង Buenos Aires (VNA) (VOVworld) – នាថ្ងៃទី​ ២៣ មិនា នៅរដ្ឋធានី Buenos Aires ស្ថានទូតវៀតណាម  ប្រចាំនៅអាហ្សង់ទីនបានរៀបចំវេទិកាស្តីអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វៀតណាម-អាហ្សង់ទីន សំដៅជួយឧបត្ថម្ភមជ្ឈដ្ឋានសហគ្រាសប្រទេសអាមេរិក ឡាទីននេះយល់បន្ថែមអំពីខឿនសេដ្ឋកិច្ចវៀតណាមក៏ដូចជាសក្តានុភាព  សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Nguyen Dinh Thao បាន លើកច្បាស់នូវការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យនយោបាយការទូតសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគកសិកម្មសុខាភិបាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសក្នុងទស្សវត្តកន្លងមក។ តាមរយៈវេទិ កាលើកនេះ  បណ្ដាសហគ្រាសអាហ្សង់ទីននឹងមានបន្ថែមព័ត៌មានអំពីឱកាសផ្លាស់ប្តូរ ពាណិជ្ជកម្មជាមួយវៀតណាមហើយរួមចំណែកជំរុញកំណើនពាណិជ្ជកម្មទ្វេ ភាគីឲ្យបានខ្លាំងក្លាថែមទៀតនាពេលខាងមុខ។ រីឯខ្លួនវិញ ប្រធានគណៈ កម្មាធិការពិគ្រោះយោបល់ការធ្វើសមាហរណកម្មនិងប្លុកទីផ្សាររួមអាមេរីក ខាងត្បូង លោក Carlos Restaino បានអះអាងថា៖ វៀតណាមជាទីផ្សារអាទិភាព  ក្នុងយុទ្ធសាស្ត្រសម្បូរបែបភាវូបនីយកម្មនិងបើកទូលាយការនាំចេញរបស់ អាហ្សង់ទីននិងជាដៃគូពាណិជ្ជកម្មសំខាន់បំផុតនៅទ្វីបអាស៊ីនិងប្រទេសនាំ ចូលផលិតផលធំទី ៣ នៃប្រទេសនេះក្នុងតំបន់។         ក្នុងឱកាសនេះ លោក Carlos Restaino បានបូកសរុបលទ្ធផលនៃកិច្ច ប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរអំពីកិច្ចសហប្រតិ បត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី​៥ នៅទីក្រុង ហាណូយ និងសន្និសីទពិគ្រោះយោបល់នយោបាយលើកទី ៧ វៀតណាម- អាហ្សង់ទីននា ខែធ្នូឆ្នាំ ២០១៦ កន្លងមកនៅទីក្រុង Buenos Aires ផងដែរ៕​