VOV WorldVOV World
វិទ្យាស្ថានសហប្រតិបតិ្តការម៉ិចស៊ីកូ-វៀតណាមអំពាវនាវឲ្យចិនគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា
18/06/2014 10:06
(VOVworld) - ក្នុងលិខិតផ្ញើរដល់ស្ថានទូត វៀតណាមប្រចាំនៅម៉ិចស៊ីកូ វិទ្យាស្ថានសហប្រតិបតិ្តការ និងមិត្តភាពម៉ិស៊ីកូ (ICAMV)បានអំពាវនាវឲ្យចិនគោរព បណ្ដាកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយ វៀតណាមនិងអង្គការអន្តរជាតិនានា​ពិសេសគឺកិច្ច ព្រមព្រៀង ដែលចិនសន្យាដោះស្រាយជម្លោះទាំងអស់ ដោយសន្តិវិធី។
វិទ្យាស្ថានសហប្រតិបតិ្តការម៉ិចស៊ីកូ-វៀតណាមអំពាវនាវឲ្យចិនគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា
នាវាចិនបាញ់ទឹកយ៉ាងខ្លាំងទៅនាវាវៀតណាម (VOVworld) - ក្នុងលិខិតផ្ញើរដល់ស្ថានទូតវៀតណាមប្រចាំនៅម៉ិចស៊ីកូ វិទ្យាស្ថាន សហប្រតិបតិ្តការនិងមិត្តភាពម៉ិស៊ីកូ (ICAMV)បានអំពាវនាវឲ្យចិនគោរពបណ្ដា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយវៀតណាមនិងអង្គការអន្តរជាតិនានា​ពិសេសគឺកិច្ចព្រមព្រៀង ដែលចិនសន្យាដោះស្រាយជម្លោះទាំងអស់ដោយសន្តិវិធី។ ICAMV ស្នើររដ្ឋាភិបាលចិនដកស្ថានីយ៍ Haiyang Shiyou៩៨១ និងនាវាអមការពារចេញ ពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមភ្លាមមួយរំពិច ព្រមទាំងបញ្ចប់អំពើបង្ករឿងហេតុរបស់ខ្លួន។ICAMV បានស្នើររដ្ឋាភិបាលម៉ិចស៊ីកូ ជាពិសេសរដ្ឋមន្រ្តីការបរទេស Juan Antonio Meade ផ្ញើរកំណត់ទូតទៅដល់រដ្ឋាភិបាល ចិន ដោយលើកច្បាស់ស្មារតីរបស់បណ្ដាកិច្ចព្រមព្រៀងអន្តរជាតិ​តាមរយៈនោះ បញ្ជាក់បូរណភាពដែនដីរបស់ប្រទេសឆ្នេរសមុទ្រនានា។ទន្ទឹមនឹងនោះ ICAMV ក៏អំពាវនាវសង្គមស៊ីវិលម៉ិចស៊ីកូទាំងមូលចូលរួមយុទ្ធនាការ ដែលមានឈ្មោះថា  ដើម្បីសន្តិភាពនិងអធិបតេយ្យភាពរបស់វៀតណាម៕

More