នៅក្នុងពិធីប្រគល់ពានរង្វាន់អន្តរជាតិ AIBD ឆ្នាំ ២០២៦ ដែលបានប្រារព្ធឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី (AMS) លើកទី ២១ នៅសាធារណរដ្ឋម៉ាល់ឌីវ (ថ្ងៃទី ១២-១៤ ខែឧសភា) វិទ្យុសំឡេងវៀតណាម (VOV) បានឈ្នះពានរង្វាន់កម្មវិធីផ្សាយសំឡេងល្អបំផុត។ នេះគឺជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ដ៏មានកិត្យានុភាពបំផុតទាំងបីនៅក្នុងប្រព័ន្ធផ្តល់ពានរង្វាន់សារព័ត៌មាននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ស្នាដៃដែលបានឈ្នះរង្វាន់របស់វិទ្យុសំឡេងវៀតណាមមានចំណងជើងថា “បុណ្យតេតវៀតណាមដ៏សុខសាន្តនៅតាមផ្ទះនីមួយៗ៖ បទបញ្ជាដ៏រហ័សពីបេះដូងយុទ្ធជន” ដែលផលិតដោយអ្នកកាសែត Nguyen Lan Phuong មកពីនាយកដ្ឋានផ្សាយសំឡេងជាភាសាបរទេស (VOV5) នៃវិទ្យុសំឡេងវៀតណាម។ ដោយមកធ្វើការដោយផ្ទាល់នៅក្នុងតំបន់ដែលបានរងគ្រោះដោយទឹកជំនន់ដ៏សាហាវ និងដំណើរការសាងសង់ផ្ទះឡើងវិញយ៉ាងឆាប់រហ័ស អ្នកកាសែត Lan Phuong បានកត់ត្រារឿងរ៉ាវដ៏រំជួលចិត្តអំពីការបាត់បង់របស់ប្រជាជនដោយសារគ្រោះទឹកជំនន់ ព្រមទាំងវីរបទចម្រៀងអំពីមនោសញ្ចេតនាដ៏រឹងមាំរវាងកងទ័ពនិងប្រជាជនក្នុងសម័យសន្តិភាពផងដែរ។

“នៅពេលដែលខ្ញុំមកដល់ខេត្ត Khanh Hoa និង Dak Lak ដើម្បីធ្វើការ ស្លាកស្នាមនៃគ្រោះទឹកជំនន់កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតែដដែល នៅលើជញ្ជាំងផ្ទះ នៅលើផ្ទៃដីសើម ហើយនៅក្នុងក្រសែភ្នែករបស់ប្រជាជន នៅពេលដែលពួកគេរៀបរាប់ពីប៉ុន្មានថ្ងៃនៃ "ព្យុះមួយបន្ទាប់ពីព្យុះមួយ" "ទឹកជំនន់មួយបន្ទាប់ពីទឹកជំនន់មួយ"។ ហើយរូបភាពយុទ្ធជនក្នុងសម័យសន្តិភាព ដែលកំពុងលីឥដ្ឋ និងប្រក់ដំបូលផ្ទះនៅក្រោមពន្លឺព្រះអាទិត្យនិងភ្លៀងធ្លាក់ ដើម្បីសាងសង់ផ្ទះថ្មីជូនប្រជាជន ដើម្បីឲ្យប្រជាជនអាចទទួលអំណរបុណ្យតេតនៅក្នុងផ្ទះថ្មី។ ហើយលទ្ធផលគឺពិតជាអស្ចារ្យណាស់”។

នេះ​គឺជា​សមិទ្ធផល​ដ៏លេចធ្លោមួយ នៅពេលដែល​វិទ្យុ​សំឡេង​វៀតណាម​បាន​វ៉ាដាច់​វិទ្យុសមាជិក​ផ្លូវការ​ជិត ២៦ ​​និង​​វិទ្យុសមាជិកចងសម្ព័ន្ធ​​ ជិត ៤០ របស់ AIBD នៅលើទូទាំង​តំបន់ ដើម្បី​ឈ្នះ​ពានរង្វាន់ក្នុង​ប្រភេទផ្សាយសំឡេង ជា​ពានរង្វាន់​មួយ​ក្នុងចំណោម​ពានរង្វាន់​តែ​បី​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ផ្តល់ជូន៕