VOV WorldVOV World
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាសនា
02/08/2016 11:21
(VOV)_ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ សីហា គណៈប្រតិភូក្រសួងធម្មការនិង​សាសនា កម្ពុជា ដឹកនាំដោយលោក ហ៊ីមឆែម ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាម។
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាសនា
          (VOV)_ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ សីហា គណៈប្រតិភូក្រសួងធម្មការនិង​សាសនា កម្ពុជា ដឹកនាំដោយលោក ហ៊ីមឆែម ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងកម្មវិធីធ្វើសកម្មភាព នាព្រឹកថ្ងៃទី២ សីហា  នៅទីក្រុងហាណូយ គណៈប្រតិភូក្រសួងធម្មការនិងសាសនាកម្ពុជាបានដំណើការកិច្ច ប្រជុំពិភាក្សាជាមួយគណៈកម្មាធិការសាសនារដ្ឋាភិបាល។ ​ភាគីទាំងពីរបានផ្លាស់ប្តូរ អំពីស្ថានភាពសាសនា និងបទពិសោធន៍គ្រប់គ្រងរដ្ឋអំពីសាសនា ។ ទន្ទឹមនឹងនោះ  ភាគីទាំងពីរក៏បានឯកភាពបន្តជំរុញសកម្មភាពផ្លាស់​ប្តូរ​គណៈប្រតិភូ សហប្រតិបត្តិ ការក្នុងកិច្ចការបណ្ដុះបណ្ដាល បំប៉ន់កម្មាភិបាលផងដែរ។​    វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាសនា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នារសៀលថ្ងៃទី២ សីហា នៅទីក្រុងហា ណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយ គណៈប្រតិ ភូក្រសួងធម្មការនិង​សាសនាកម្ពុជាផងដែរ៕