VOV WorldVOV World
វៀតណាម - NGO៖ សហប្រតិបត្តិការអភិវឌ្ឍន៍រួមជាមួយគ្នា
21/11/2013 11:28
(VOVworld) – សន្និសីទអន្តរជាតិលើកទី ៣ ស្តីអំពី កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្ដា អង្គការក្រៅរដ្ឋាភិបាលបរទេសនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៨ ដល់ទី ២៩ វិច្ឆិកា ខាងមុខនេះ។
វៀតណាម - NGO៖ សហប្រតិបត្តិការអភិវឌ្ឍន៍រួមជាមួយគ្នា
សន្និសីទអន្តរជាតិលើកទី ៣ ស្តីអំពីកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសនឹ។ (Image: wikipedia) (VOVworld) – សន្និសីទអន្តរជាតិលើកទី ៣ ស្តីអំពីកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងបណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ទី ២៩ វិច្ឆិកា ខាងមុខនេះ។ តាមគំរោង តំណាងចំនួន ៨ រយនាក់នឹង ចូលរួមសន្និសីទលើកនេះ។ ថ្លែងមតិក្នុងសន្និសីទកាសែតជូនដំណឹងអំពីសន្និសីទ ពោលខាងលើដែលត្រូវបានរៀបចំឡើង នាថ្ងៃទី ២១ វិច្ឆិកានៅទីក្រុងហារណូយ អនុប្រធានគណៈកម្មាធិការទទួលបន្ទុកសកម្មភាពនៃអង្គការក្រៅរដ្ឋាភិបាល បរទេសប្រចាំនៅវៀតណាម លោក Don Tuan Phong បានសង្កត់ធ្ងន់ថា៖ “នៅវៀតណាមតម្រូវការសហប្រតិបត្តិការជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាល នៅជាច្រើនណាស់។ ក្នុងពេលដែលគោលនយោបាយរបស់បណ្ដាអ្នកធ្វើ ហិរញ្ញប្បទានទ្វេភាគីនិងពហុភាគីបានផ្លាស់ប្តូរ នោះគឺ តួនាទីរបស់អង្គការ ក្រៅរដ្ឋាភិបាល បរទេសត្រូវបានបង្កើន។ ដោយហេតុនេះវៀតណាមកំណត់ ទំនាក់ទំនងជាមួយបណ្ដាអង្គការក្រៅរដ្ឋាភិបាលគឺជាទំនាក់ទំនងសហប្រតិ បត្តិការអភិវឌ្ឍន៍ដែលខុសពីអតីតកាលគឺទំនាក់ទំនងផ្តល់ជំនួយនិងការទទួល ជំនួយដោយមានកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិវៀតណាម នឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត៕”