VOV WorldVOV World
វៀតណាម-ប៉ូឡូញបង្កើនទំនាក់ទំនងមិត្តភាពរវាងបណ្ដាស្ថាប័ននិតិបញ្ញត្តិ
17/12/2013 11:58
(VOVworld) – ប៉ូឡូញគឺជាដៃគូអាទិភាពនៅតំបន់ភាគ កណ្ដាលនិងខាងកើតអឺរ៉ុបក្នុងគោលនយោបាយ កិច្ចការបរទេស។
វៀតណាម-ប៉ូឡូញបង្កើនទំនាក់ទំនងមិត្តភាពរវាងបណ្ដាស្ថាប័ននិតិបញ្ញត្តិ
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៧ ធ្នូ ក្នុងជំនួបចរចារជាមួយគណៈប្រតិភូរដ្ឋសភា ប៉ូឡូញដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Jerzy Wenderlich សមភាគី វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ ប៉ូឡូញគឺជា ដៃគូ អាទិភាពនៅតំបន់ភាគកណ្ដាលនិងខាងកើតអឺរ៉ុបក្នុងគោលនយោ បាយកិច្ចការបរ ទេស។ ផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី​ អនុប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើថា៖ វៀតណាមនិង ប៉ូឡូញបានកំណត់វិស័យ សហប្រតិបត្តិការនានាដែលភាគីទាំង ២ មាន សក្តានុភាពនិងប្រៀបខ្លាំងនាំចេញ វិធានការជាក់ស្តែងសំដៅជំរុញកិច្ច សហប្រតិបត្តិការនិងលើកំពស់តំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីដល់ ១​ ពាន់លានដុល្លាអាមេរិក។ ស្តីអំពីទំនាក់ទំនងរវាង​ស្ថាប័ន្ធនិតិបញ្ញត្តិនៃ ប្រទេសទាំង ២ ថ្នាក់ដឹកនាំទាំង ២ រូបបានចាត់ទុកថា៖ វៀតណាមនិង ប៉ូឡូញត្រូវបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ចែករំលែក បទពិសោធន៍នៃសកម្មភាពសភា ជាដើម៕