វៀតណាម-អេស្ប៉ាញជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេស
04/12/2013 06:46
(VOV World) - វៀតណាម-អេស្ប៉ាញជំរុញកិច្ចសហប្រតិ បត្តិការលើវិស័យការពារប្រទេស

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមឧត្តមសេនីយ៍ឯក Nguyen Chi Vinh (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៣ ធ្នូ ក្នុងជំនួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួង ការពារប្រទេសអេស្ប៉ាញ លោក Pedro Arguelles Salaverria ដែលបានមាន ដំណើរទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ធ្នូ សមាជិកគណៈ កម្មាធិការមជ្ឈឹមបក្សនិងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមឧត្តម សេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរព ទំនាក់ ទំនងជាមួយអេស្ប៉ាញនិងមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិ ការជាមួយអេស្ប៉ាញឲ្យសមស្របនឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាពិសេស លើវិស័យការពារប្រទេស។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើថា៖ នាពេលខាង មុខ ភាគីទាំងពីត្រូវអនុវត្តសកម្មកិច្ចសហប្រតិបត្តិការលើវិស័យ ការពារប្រទេស ដោយឈរលើខ្លឹមសារនៃអនុសារណៈយោគយល់គ្នាអំពី កិច្ចសហប្រតិបត្តិការទ្វេ ភាគីដែលត្រូវបានចុះហត្ថលេខានាឆ្នាំ ២០១០។ ក្នុងនោះ ភាគីទាំង ២ នឹងប្រមូលផ្តុំទៅលើកិច្ចសហប្រតិបត្តិការរវាងបណ្ដា ស្ថាប័ន្ធស្រាវជ្រាវយុទ្ធសាស្ត្រ ផ្លាស់ប្តូរ ការបណ្តុះបណ្ដាល ជាដើម៕
Related






