VOV WorldVOV World
វៀតណាម-រុស្ស៊ីរួមគ្នារំលឹកខួបបណ្តាជ័យជំនះប្រវត្តិសាស្រ្ត
08/05/2014 08:26
(VOVworld)-នាយប់ថ្ងៃទី៧ឧសភានៅទីក្រុងហាណូយ មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៌រុស្ស៊ីប្រចាំនៅ ទីក្រុងហាណូយ (វៀតណាម)
វៀតណាម-រុស្ស៊ីរួមគ្នារំលឹកខួបបណ្តាជ័យជំនះប្រវត្តិសាស្រ្ត
(VOVworld)-នាយប់ថ្ងៃទី៧ឧសភានៅទីក្រុងហាណូយ មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៌រុស្ស៊ីប្រចាំនៅទីក្រុងហាណូយ (វៀតណាម)និងសម្ព័ន្ធសមាគមមិត្តភាព ទីក្រុងហាណូយ បានរៀបចំពិធីរំលឹកខួបលើកទី៦០នៃជ័យជំនះ Dien Bien Phu និង៦៩ឆ្នាំជ័យជំនះលើសង្គ្រាមបដិវដ្តន៍ដ៏មហិមារបស់ប្រជាជនសូវៀត (ថ្ងៃទី៩ ឧសភាឆ្នាំ១៩៤៥-ថ្ងៃទី៩ឧសភាឆ្នាំ២០១៤)។ សម្តែងសិល្បៈក្នុងពិធី (រូបថតៈ KL)         នៅក្នុងពិធី អនុប្រធានអចិន្រ្តៃយ៍នៃសម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយ លោកស្រី Vu Thi Hai បានលើកត្រដែតអំពីអត្ថន័យដ៏ធំធេងរបស់ជ័យជំនះ Dien Bien Phu និងអត្ថន័យរបស់ការតស៊ូបដិវដ្តដ៏មហិមា នាំមកនូវជីវភាពរស់នៅសន្តិ ភាពសម្រាប់ប្រជាជាតិជាច្រើន។         ក្នុងថពេលនោះ នាថ្ងៃទី៦ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង​បាន បញ្ចាំងខ្សែភាពយន្ត ស្តីអំពីជ័យជំនះ Dien Bien Phu និងនាយឧត្តមសេនីយ៍ Vo Nguyen Giap ។ក្នុងថ្ងៃដ៏ដែល នៅប្រទេសគុយបា កាសែត“Granma”ជាស្ថាប័ន ឃោសនាប្រជាជនរបស់បក្សកុម្មុយនិស្តគុយបា បានចេញផ្សាយ ព័ត៌មានជាច្រើន ដោយលើកច្បាស់ថា ជ័យជំនះ Dien Bien Phu បានបញ្ជាក់នូវកម្លាំងពលំរបស់ ​ផែនមហាសមាគ្គីជាតិ ជាកត្តាសំខាន់ក្នុងការវាយឈ្នះសត្រូវដែលខ្លាំងក្លាជាង អំពីកម្លាំងយោធា៕

More