វៀតណាម-សិង្ហបុរីចេញសេចក្ដីថ្លែងការណ៍រួម
24/03/2017 08:34
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមរបស់ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លីស៊ានឡុង ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ មិនានោះ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមវៀត ណាម-សិង្ហបុរី។

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លីស៊ានឡុង ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ មិនានោះ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមវៀតណាម-សិង្ហបុរី។ឯកសារនេះ លើក ច្បាស់ថា ក្នុងជំនួបរវាងថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមជាមួយនាយករដ្ឋ មន្ត្រីសិង្ហបុរីលោក លីស៊ានឡុងនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិយ៉ាងទូលំទូលាយ អំពីបញ្ហាទ្វេភាគី តំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា។ភាគីទាំងពីរវាយ តំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគីជាពិសេសចាប់តាំងពី ប្រទេសទាំងពីរបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រមក។ថ្នាក់ដឹកនាំវៀតណាមនិង សិង្ហបុរីស្វាគមន៍ការអភិវឌ្ឍន៍នៃទំនាក់ទំនងសហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។នាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរបានអះអាង ជាថ្មីម្ដងទៀតនូវការសន្យាអំពីពាណិជ្ជកម្មសេរីហើយបន្តចូលរួមការផ្ដើមគំនិតថ្មី ក្នុងតំបន់ ព្រមទាំងបន្តសហការយ៉ាងស្អិតរមួតជាមួយគ្នានិងជាមួយប្រទេស សមាជិកផ្សេងៗទៀតសំដៅស្វែងរកដំណោះស្រាយសំរាប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP)។ភាគីទាំងពីអះអាងនូវសារ សំខាន់នៃការរក្សា សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ដោយគោរពសេរីភាពខាង នាវាចរណ៍និង អាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងគាំទ្រការអនុវត្តឲ្យ បានពេញលេញ នូវសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត (DOC) ហើយការសម្រចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ៕
Related





