VOV WorldVOV World
វៀតណាម-ស៊ុយអែតជំរុញទំនាក់ទំនងពាណិជ្ជកម្ម
19/09/2013 08:02
(VOVworld) – វៀតណាម-ស៊ុយអែតជំរុញទំនាក់ទំនងពាណិជ្ជកម្ម
វៀតណាម-ស៊ុយអែតជំរុញទំនាក់ទំនងពាណិជ្ជកម្ម
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Hoang Trung Hai បានទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការពាណិជ្ជកម្ម ស៊ុយអែត លោក  Gunnar Oom (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី ១៨ កញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការពាណិជ្ជកម្ម ស៊ុយអែត លោក Gunnar Oom ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅ វៀតណាម។ ក្នុងការទទួល ជួបស​ន្ទនា ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានវាយតំលៃខ្ពស់ចំពោះសកម្មភាព យ៉ាងសកម្មភាពរបស់ស៊ុយអែតនាពេលថ្មីៗនេះ សំដៅជំរុញទំនាក់ទំនងរវាងប្រទេស ទាំង ២ លើកទឹកចិត្តបណ្ដាអង្គភាពអាជីវកម្មស៊ុយអែតមកធ្វើអាជីវកម្មនៅវៀតណាម លើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ឡើង ២០% ក្នុងរយៈពេល ៦ ឆ្នាំ កន្លងមក។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai មានគោលបំណងថា៖ ប្រទេសទាំង ២ នឹងត្រៀម រៀបចំល្អសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ស៊ុយអែត នាឆ្នាំ ២០១៤។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាព អាជីវកម្មស៊ុយអែតសហប្រតិបត្តិការវិនិយោគនិងធ្វើអាជីវកម្មនៅ វៀតណាម៕

More