វៀតណាមចែករំលែកបទពិសោធន៍ទប់ទល់នឹងគ្រោះធម្មជាតិនៅអ.ស.ប
28/02/2014 09:50
(VOVworld)-នាថ្ងៃទី២៧កុម្ភៈ ឯកអគ្គរដ្ឋទូលោក Le Hoai Trung ប្រធានគណៈ ប្រតិភូអចិន្ត្រៃយ៍វៀត ណាមប្រចាំនៅអ.ស.ប

ឯកអគ្គរដ្ឋទូត Le Hoa Trung ប្រធានគណៈ ប្រតិភូអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអ.ស.ប (VOVworld)-នាថ្ងៃទី២៧កុម្ភៈ ឯកអគ្គរដ្ឋទូលោក Le Hoai Trung ប្រធានគណៈ ប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប បានអញ្ជើញចូលរួមក្នុងតួនាទីជាវាគ្មិន ក្នុងពិធីប្រកាសរបាយការណ៍ស្តីអំពី ការត្រៀមរៀបចំហិរញ្ញវត្ថុសំដៅទប់ទល់ជាមួយ បណ្តាករណីបន្ទាន់ ដែលអង្គការកសិកម្មនិងស្បៀងអារ ហាររបស់អ.ស.ប (FAO)ធ្វើ ជាអធិបតី។ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមមុខនឹង ហានិភ័យ គ្រោះធម្មជាតិក្រោមរូបភាពជាច្រើននោះ របាយការណ៍ពោលខាងលើបានស្នើរថា ត្រូវមានការផ្លាស់ប្តូរអំពីរបៀបទាក់ទងទប់ទល់ជាមួយរាល់ ហានិភ័យ ក្នុងនោះគឺប្រ មូលផ្តុំប្រភពហិរញ្ញវត្ថុសម្រាប់ការងារត្រៀមរៀបចំ និងរាំងស្កាត់ហានិភ័យ។ នៅក្នុង ពិធីនេះ ឯកអគ្គរដ្ឋទូត Le Hoai Trung បានចែករំលែកអំពី មេរៀនបទពិសោធន៍របស់ វៀតណាមក្នុងការទប់ទល់ជាមួយគ្រោះធម្មជាតិ ក្នុងនោះបានផ្តោតទៅលើការយល់ ដឹងដ៏ពេញលេញរាល់អត្ថន័យរបស់ការងារបង្ការ និង លើកទឹកចិត្តការចូលរួមរបស់ ប្រព័ន្ធនយោបាយទាំងមូល ក្រសួងផ្នែកនានា រួមជាមួយអង្គការនយោបាយ-សង្គម និងប្រជាជនក្នុងការទប់ទល់នឹងគ្រោះធម្មជាតិនិងបំរែបំរួលអាកាសធាតុ៕
Related






