VOV WorldVOV World
វៀតណាមឆ្ពោះទៅរកភាពសម្បូររុងរឿង ច្នៃប្រឌិត សមភាពនិងប្រជាធិបតេយ្យនាឆ្នាំ២០៣៥
16/06/2016 11:55
(VOVworld) - ដល់ឆ្នាំ២០៣៥ វៀតណាមនឹងជាប្រទេស មានចំណូលលើសពីកំរិតមធ្យម ឆ្ពោះទៅសង្គមមួយ សម្បូររុងរឿង ច្នៃប្រឌិត សមភាពនិងប្រជាធិបតេយ្យ។
វៀតណាមឆ្ពោះទៅរកភាពសម្បូររុងរឿង ច្នៃប្រឌិត សមភាពនិងប្រជាធិបតេយ្យនាឆ្នាំ២០៣៥
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖Van Son/TTXVN) (VOVworld) - ដល់ឆ្នាំ២០៣៥ វៀតណាមនឹងជាប្រទេសមានចំណូលលើសពីកំរិត មធ្យម ឆ្ពោះទៅសង្គមមួយ សម្បូររុងរឿង ច្នៃប្រឌិត សមភាពនិងប្រជាធិបតេយ្យ។ នេះជាគោលដៅដែលត្រូវបានដាក់ចេញនៅសិក្ខាសាលាក្រោមប្រធានបទ “បំណង ប្រាថ្នាវៀតណាម២០៣៥ - អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនយ៉ាងសកម្មនិងធ្វើទំនើបភា វូបនីយកម្មរបប” ដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សហការជា មួយធនាគារពិភពលោកប្រចាំនៅវៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី១៦ មិថុនា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។តំណាងធនាគារពិភព លោកនិង ក្រុមអ្នកជំនាញការសេដ្ឋកិច្ចរបស់វៀតណាមបានយល់ស្របគ្នាថា ដើម្បីទទួលបាន គោលដៅពោលខាងលើ គប្បីផ្អែកទៅលើសសរទ្រូងចំនួន៣នោះគឺ ភាពសម្បូររុង រឿងខាងសេដ្ឋកិច្ចផ្សាភ្ជាប់នឹងនិរន្តរភាអំពីបរិស្ថាន ជំរុញសមភាពនិងការសម្រប សម្រួលខ្លួនក្នុងសង្គម​ បង្កើនសមត្ថភាពនិងការទទួលខុសត្រូវរបស់រដ្ឋ។ទន្ទឹមនឹង នោះ តាមរបាយការណ៍របស់ធនាគារពិភពលោកថា រាល់ ឱកាសលេចធ្លោដើម្បី ទទួលបានគោលដៅនាឆ្នាំ២០៣៥នោះគឺការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទ្វេភាគី តំបន់និងមហាតំបន់ ក៏ដូចជាការផ្ដើមគំនិតអំពីបច្ចេក វិទ្យានិងអាជីវកម្ម ទូទាំងពិភពលោកផងដែរ៕