VOV WorldVOV World
វៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅសន្និសីទ Delhiលើកទី៨
19/02/2016 08:00
(VOVworld)-កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទ Delhi លើកទី៨ បានប្រព្រឹត្ត ទៅនារសៀលថ្ងៃទី១៨កុម្ភៈនៅក្រុងញូវដេលីប្រទេសឥណ្ឌា។
វៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅសន្និសីទ Delhiលើកទី៨
អនុរដ្ឋមន្ត្រូីការបរទេសលោក Le Hoai Trung ថ្លែងមតិ នៅក្នុងសន្និសីទ (VOVworld)-កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទ Delhi លើកទី៨ បានប្រព្រឹត្ត ទៅនារសៀលថ្ងៃទី១៨កុម្ភៈនៅក្រុងញូវដេលីប្រទេសឥណ្ឌា។ អនុរដ្ឋមន្ត្រីការ បរទេសវៀតណាមលោក Le Hoai Trung ដឹកនាំគណៈប្រតិភូវៀតណាម ចូល រួមកិច្ចប្រជុំនេះ នឹងមានបទថ្លែងមតិសំខាន់ៗផងដែរ។ ក្នុង​បទថ្លែងមតិ លោក Le Hoai Trung បានលើកត្រដែតនូវចំណុច៤ “ខ”ដែល  សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៌(អាស៊ាន)និងឥណ្ឌាអាចសហប្រតិបត្តិការដើម្បី សម្របខ្លួនថែមទៀតចូលក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់និងបណ្តាញផលិត កម្ម។ ទីមួយ​ ឥណ្ឌានិងអាស៊ានគប្បីខំប្រឹងប្រែងថែមទៀត ដើម្បីនាំចេញ វិធានការជាក់ស្តែង សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់វិស័យ ពាណិជ្ជ កម្ម វិនិយោគនិងធ្វើអាជីវកម្មទ្វេភាគី។ ទីពីរ ឥណ្ឌានិងអាស៊ាន ត្រូវកំណត់ នូវវិស័យជាក់ស្តែងដែលមានប្រៀបខ្លាំងដើម្បីធ្វើការប្រៀបធៀប។ ទី៣ ឥណ្ឌានិងអាស៊ានគប្បីបង្កើន រាល់ការចងសម្ព័ន្ធសេដ្ឋកិច្ច ជាពិសេស គឺវិធានការជម្រុញពាណិជ្ជកម្ម។ ទី៤គឺ​ផ្តោតទៅលើសារសំខាន់ដែលកាន់ តែកើនឡើងនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌានាប៉ុន្មានឆ្នាំខាង មុខ។ ពោលគឺ ឥណ្ឌានិងអាស៊ាន ត្រូវបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិ ការនយោបាយនិងសន្តិសុខដើម្បី ធានាសន្តិភាព​ ស្ថិរភាព សំដៅនាំមកនូវ ជោគជ័យនៃសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព។        មុននោះ ក្នុងបទសន្ទរកថានៅកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសឥណ្ដា លោក ស្រី Sushma Swaraj បានសង្កត់ធ្ងន់ថា សន្នីសីទ Delhi លើកទី៨នេះ នឹង នាំមកនូវគ្រឹះស្ថានគ្រប់ជ្រុងជ្រោយសម្រាប់អ្នកតាក់តែងគោលនយោបាយ ថ្នាក់ដឹកនាំសហគ្រាសនិងអ្នកប្រាជ្ញរបស់ឥណ្ឌានិងអាស៊ាន ពិភាគ្សានិងនាំ ចេញនូវសំណើរជាច្រើនអំពីបែបផែនដោះស្រាយរាល់ការប្រឈមមុខ សំដៅ នាំមកផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។        បន្ទាប់ពីកិច្ចប្រជុំពោលខាងលើ អនុរដ្ឋមន្ត្រីការបទេសវៀតណាម លោក Le Hoai Trung បានជួបសន្ទានទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេស ឥណ្ឌា Swajai។ មុននោះ​លោក Le Hoai Trung ក៏បានជួបសន្ទនាជាមួយអនុរដ្ឋ មន្ត្រីការបរទេស ឥណ្ឌាទទួលបន្ទុកប្រទេសលោកខាងកើត Anil Wadhwa ផងដែរ៕