VOV WorldVOV World
វៀតណាមចូលរួមផ្សារណាត់ជលផលអន្តរជាតិនៅអាមេរិក
12/03/2012 08:33
នាថ្ងៃទី ១២ មិនា​​តាមម៉ោងអាមេរិកនៅទីក្រុង Boston រដ្ឋ Massachussetts បានប្រព្រឹត្តទៅផ្សារណាត់ជលផល អន្តរជាតិ។
វៀតណាមចូលរួមផ្សារណាត់ជលផលអន្តរជាតិនៅអាមេរិក
នាថ្ងៃទី ១២ មិនា​​តាមម៉ោងអាមេរិកនៅទីក្រុង Boston រដ្ឋ Massachussetts បានប្រព្រឹត្តទៅ ផ្សារណាត់ជលផលអន្តរជាតិ។ នេះគឺជាផ្សារណាត់ធំបំផុតតំបន់អាមេរិកខាងជើងអំពី បណ្ដាផលិតផលជលផលក្លាសេនិងកំប៉ុងក៏ដូចជាប្រព័ន្ធបំពាក់គ្រឿងសំភារៈបរិក្ខាកែ ច្នៃជាមួយការចូលរួមរបស់ក្រុមហ៊ុន បណ្ដាផ្សារទំនើប ចំនួនជាង ៩០០ នៅអាមេរិកនិង លើសកលលោក។ វៀតណាមមានអង្គភាពអាជីវកម្មចំនួន ២៦ដែលចូលរួមក្នុងផ្សារណាត់ នេះ។ អនុប្រធានសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម Nguyen Huu Dung ឲ្យដឹង ថា​៖ ការចូលរួមក្នុងផ្សារណាត់ ជលផលអន្តរជាតិ Boston គឺជាកម្មវិធីមួយក្នុងចំណោម កម្មវិធីពន្លឿនពាណិជ្ជកម្មស្នូលរបស់វៀតណាម ក្នុងឆ្នាំ ២០១២។ Image : Internet  “នៅផ្សារណាត់នេះ បណ្ដាប្រទេសអាមេរិកខាងត្បូង ដូចជា Colombia ប្រេស៊ីល Ecuador មានសំណូមពរនាំចូលត្រីប្រាជាច្រើន។ ក្នុងឆ្នាំ២០១២ បណ្ដាអ្នកអតិថិជន អាមេរិកខាងត្បូងនឹងបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាអង្គភាពអាជីវកម្ម វៀតណាមដើម្បីទិញត្រីប្រា។ នេះគឺជា លក្ខណៈផ្សេងបើប្រៀបនឹងបណ្ដាផ្សារណាត់ ផ្សេងៗនិងបណ្ដាឆ្នាំមុនៗ។ ដោយហេតុនេះ បណ្ដាអង្គភាព អាជីវកម្មវៀតណាមដាក់ គោលដៅថា៖បន្តរក្សានិងអភិវឌ្ឍន៍ទីផ្សារអាមេរិកនិងជាពិសេសយកចិត្តទុកដាក់ដល់ ការអភិវឌ្ឍន៍ទីផ្សារអាមេរិកខាងត្បូង។” ផ្សារណាត់ជលផលអន្តរជាតិ Boston ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ជាមួយ សន្និនីទ សិក្ខាសាលាអន្តជាតិជាច្រើនស្តីពីវិស័យចិញ្ជឹម កែច្នៃ និងនាំចេញជលផល ៕