VOV WorldVOV World
វៀតណាមចូលរួមសម័យប្រជុំនៃមហាសន្និបាត WIPO លើកទី ៥៦
05/10/2016 07:02
(VOVworld) – នាថ្ងៃទី ៣ តុលា នៅទីក្រុង Geneva ស្វីស បានបើកសម័យប្រជុំ នៃមហាសន្និបាតអង្គការកម្មសិទ្ធិ បញ្ញាពិភពលោក (WIPO) លើកទី ៥៦ ក្រោម អធិបតី ភាពរបស់ប្រធានមហាសន្និបាត លោក Janis Karklins។
វៀតណាមចូលរួមសម័យប្រជុំនៃមហាសន្និបាត WIPO លើកទី ៥៦
វៀតណាមចូលរួមសម័យប្រជុំនៃមហាសន្និបាត WIPO លើកទី ៥៦ (VNA) (VOVworld) – នាថ្ងៃទី ៣ តុលា នៅទីក្រុង Geneva ស្វីស បានបើកសម័យប្រជុំ នៃមហាសន្និបាតអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លើកទី ៥៦ ក្រោម អធិបតីភាពរបស់ប្រធានមហាសន្និបាត លោក Janis Karklins។ សម័យប្រជុំនេះ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី ១១ តុលា ខាងមុខ។ គណៈប្រតិភូវៀតណាមដឹកនាំដោយ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Tran Viet Thanh បានចូល រួមសម័យប្រជុំលើកនេះ។​ វៀតណាមជឿជាក់ថា៖ WIPO បន្តដើរតួនាទីរបស់ អង្គការអន្តរជាតិតែមួយគត់ដែលរៀបចំវេទិការនយោបាយសំដៅបង្កើត ប្រព័ន្ធកម្មសិទ្ធិបញ្ញាលើពិភពលោកទាំមូល។ វៀតណាមបានសន្យានឹងបន្ត ដើរតួនាទីសំខាន់និងសកម្មថែមទៀតក្នុងការកសាងប្រព័ន្ធការពារកម្មសិទិ្ធ បញ្ហាប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមក៏បាន សម្តែងគោលបំណងបន្តទទួលបានជំនួយឧបត្ថម្ភរបស់ WIPO  ក្នុងការបង្កើត និងអនុវត្តយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ហាជាតិនិងក្នុងការចូលរួមរាល់សន្ធិសញ្ញាកម្ម សិទិ្ធបញ្ញាអន្តរជាតិផងដែរ៕