VOV WorldVOV World
វៀតណាមចូលរួមសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្តីពីកុមារក្នុងជម្លោះប្រដាប់អាវុធ
03/08/2016 08:02
(VOVworld)-នាថ្ងៃទី២សីហា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានរៀបចំសម័យ ពិភាគ្សាបើកទូលាយ ដោយប្រធានបទ “កុមារក្នុងជម្លោះប្រដាប់អាវុធ”។​
វៀតណាមចូលរួមសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្តីពីកុមារក្នុងជម្លោះប្រដាប់អាវុធ
អគ្គលេខាធិការអង្គការសហប្រជាជាតិ (Yonhap/TTXVN) (VOVworld)-នាថ្ងៃទី២សីហា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានរៀបចំសម័យ ពិភាគ្សាបើកទូលាយ ដោយប្រធានបទ “កុមារក្នុងជម្លោះប្រដាប់អាវុធ”។​ថ្លែងមតិ ក្នុងសម័យពិភាគ្សា ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga ប្រធានក្រុម បេសកកម្ម អចិន្ត្រៃយ៍វៀតណាមអមអ.ស.ប បានសម្តែងការព្រួយបារម្ភចំពោះ ឥទ្ធិពលយូរអង្វែងចំពោះការអភិវឌ្ឍន៍របស់កុមារនៅក្នុងនិងក្រោយពេលកើត មានជម្លោះ។​លោកស្រី Nguyen Phuong Nga បានអះអាងថា វៀតណាមថ្កោល ទោសយ៉ាងខ្លាំងចំពោះការបន្តកើតមានឡើងស្ថានភាពអំពើហឹង្សាទៅលើកុមារ ជាពិសេសគឺការសម្លាប់ ចាប់ជម្រិតអំពើហិង្សាផ្លូវភេទនិងការវាយប្រហារលើ សាលារៀននិងមន្ទីរពេទ្យជាដើម។ លោកស្រីឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរួមសហការជាមួយសហគមន៍អន្តរជាតិការពារនិងកែលំអរ ស្ថានភាពរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធ។ លោកស្រី Nguyen Phuong Nga  ក៏បានចែករំលែកថា វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីការពារ ថែ ទាំនិងធានានូវលក្ខណៈល្អបំផុតសម្រាប់កុមារ ជាពិសេសគឺកុមារពិការ ជនរង គ្រោះដោយគ្រាប់បែកមីននិងជាតិគីមីពុលព័ណ៍លឿងទុំ/dioxin ជាដើម៕